ស្រុកអង្គរជុំ

Visit Siem Reap > ស្រុកអង្គរជុំ

ស្រុកអង្គរជុំ

Visit Siem Reap > ស្រុកអង្គរជុំ

អំពីស្រុកអង្គរជុំ

ស្រុកអង្គរជុំស្ថិតនៅទិសពាយ័ព្យនៃខេត្តសៀមរាប ស្រុកនេះគឺជាស្រុកដាច់ស្រយាលមួយ រហូត​ដល់ពេលបច្ចុប្បន្ននេះមានចំនួនអ្នកទេសចរ​មកកំសាន្តតិចតួចនៅឡើយ​។ ពើងតានាន់ គឺជាកន្លែងទាក់ទាញសំខាន់បំផុតនៅក្នុងស្រុកអង្គរជុំនេះ ដែលមានពើងថ្មដុះ​ដំរៀប​លើគ្នា​ជាច្រើន​គួរ​ឲ្យស្ងប់ស្ងែង​ ហើយដែលទីនេះយើងអាចមើលឃើញទេសភាពវាលទំនាបក្នុងខេត្ត​ទៀតផង។ ពើងតានាន់ក្លាយជាកន្លែងសម្រាប់សម្រាកលំហែរកាយ និងពិសារអាហារ (កន្លែងពិកនិច) ​ដ៏ពេញនិយមមួយសម្រាប់ក្រុមគ្រួសារខ្មែរ ជាពិសេសនៅចុងសប្តាហ៍ និងជា​ទី​តាំងដ៏សាកសមសម្រាប់ភ្ញៀវចូលចិត្តធ្វើដំណើរបែបផ្សងព្រេងដោយការបោះជំរុំ (តង់ ឬអង្រឹង)នៅទីនេះ ។ ក្រៅពីខ្យល់អាកាសដ៏បរិសុទ្ធ ភ្ញៀវនឹងរីករាយជាមួយ​ទិន្នភាព​នាពេលរាត្រីដោយការគយគន់ផ្កាយរាយដេរដាសលើផ្ទែមេឃ។​នាពេលរាត្រី។ នៅទីនេះ​មានវត្តអារាម និងតូបលក់ចំណីអាហារ​តូចៗដោយអ្នកស្រុកនៅទីនេះផងដែរ ។

នៅទីកន្លែងផ្សេងទៀតនៅក្នុងស្រុក សេដ្ឋកិច្ចភាគច្រើនផ្អែកលើកសិកម្ម រួមទាំងស្រូវ ដំឡូងមី និងការចិញ្ចឹមសត្វជាដើម។

ចំនួនប្រជាជន៖ 68,019

ឃុំ៖ 7

ភូមិ៖ 84

ផ្ទៃដី៖ 479 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 139 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ចារឈូក

RECOMMENDED TOURS

Popular Tours in Siem Reap