ស្រុកអង្គរធំ

Visit Siem Reap > ស្រុកអង្គរធំ

ស្រុកអង្គរធំ

Visit Siem Reap > ស្រុកអង្គរធំ

អំពីស្រុកអង្គរធំ

ជាស្រុកមួយដែលតូចជាងគេក្នុងចំណោមស្រុកតូចៗដទៃទៀតនៅក្នុងខេត្តសៀមរាប ។​ការពិតទៅស្រុក​អង្គរធំនេះ មិនមែនជាទីកន្លែងរបស់ប្រាសាទអង្គរធំដ៏ល្បីល្បាញនោះទេ ប៉ុន្តែជាស្រុកមួយដែលរក្សាប្រពៃណីទំនៀមទំលាប់បុរាណច្រើនជាងគេបំផុតក្នុងខេត្តសៀមរាប ដែលភ្ញៀវអាចចូលទស្សនាតាមផ្លូវពេលធ្វើដំណើរទៅ ឬត្រឡប់ពីស្រុក​បន្ទាយ​ស្រី ឬអង្គរជុំ​ឬស្រុកវ៉ារិន។ ទីតាំងដែលពេញនិយមសម្រាប់អ្នកទស្សនាគឺ​វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណីខ្មែរ (IKTT)។​ មជ្ឈមណ្ឌលតម្បាញសូត្រនេះ បានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសជប៉ុន ភ្ញៀវអាចមើលពីរបៀបត្បាញសូត្របែបប្រពៃណីខ្មែរនៅទីនេះ។ លើសពីនេះ មជ្ឈមណ្ឌលក៏មានទីកន្លែងសម្រាប់ស្នាក់នៅ មានការរៀបចំស្រដៀងនឹងផ្ទះសំណាក់ក្នុងផងដែរ។ ស្រុកអង្គរធំក៏មានកន្លែងស្នាក់នៅដ៏ប្រណិតបែបធម្មជាតិដែរ The Beige ជាកន្លែងស្នាក់នៅរបៀបជាតង់បែបទំនើបស្តង់ដាជប៉ុន។ ស្នាក់នៅក្នុងតង់ដ៏ប្រណិតលក្ខណៈ​ធម្មជាតិនេះ ភ្ញៀវក៏នឹងរីករាយជាមួយការហែលទឹកលេងក្នុងអាងដ៏ធំដែលអាចមើលឃើញព្រៃឈើតូចៗទៀតផង។ អ្នកទេសចរអាចធ្វើ​ដំណើរ​ទៅ​ភ្នំចង្ក្រានរោយ នៅក្នុងស្រុកវ៉ារិនឆ្លងកាត់តាមស្រុកអង្គរធំ ។

មានសិប្បកម្មច្រើនប្រភេទផ្សេងនៅក្នុងស្រុករួមទាំងផលិតផលស្ករត្នោត កន្រ្តកផ្តៅ ត្បាញកន្ទេល ការផលិតធូបបែបបុរាណដ៏ធំក្នុងខេត្ត និងឧបករណ៍ភ្លេងប្រពៃណី។

ចំនួនប្រជាជន៖ 27,281

ឃុំ៖ 4

ភូមិ៖ 25

ផ្ទៃដី៖ 307.5 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 89 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ពាក់ស្នែង

សិប្បកម្ម៖

វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ (IKTT) គឺជាគម្រោងសូត្រជប៉ុនដើម្បីផលិតនូវផលិតផល​សូត្រដែល​មាន​គុណភាពខ្ពស់ ដូចជាកន្សែង សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។ វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរបានជួយក្នុងការថែរក្សា និងផ្សព្វផ្សាយតម្បាញសូត្រតាមប្រពៃណីនៅក្នុងស្រុក។​ ទីនេះក៏មានផ្ទះស្នាក់ដែលមានផាសុកភាពផងដែរ។

  • Address

    Chub Saom Village,
    Peak Snaeng Commune, Angkor Thom District

  • Telephone

    +855 (0) 63 964 437 / +855 (0) 12 634 844

  • Notice

    Basic business hours:
    Shop: 8:00am to 6:00pm, 7 days a week
    Work shop: Weekdays and Saturdays: 9:00am to 5:00pm

    (12:00 to 2:00pm lunchtime). Closed on Sundays.

ផ្ទះស្នាក់នៅ

IKTT also operates a comfortable homestay on site.

  • Type

    Homestay

  • Address

    Chub Saom Village,
    Peak Snaeng Commune, Angkor Thom District

  • Telephone

    +855 (0) 63 964 437 / +855 (0) 12 634 844

  • Notice

    Basic business hours:
    Shop: 8:00am to 6:00pm, 7 days a week
    Work shop: Weekdays and Saturdays: 9:00am to 5:00pm

    (12:00 to 2:00pm lunchtime). Closed on Sundays.

The Beige គឺរមនីយដ្ឋានតង់ដ៏ប្រណិត។ តង់ត្រូវបានប្រើនៅក្នុង The Beige ផលិតមកពីសារធាតុសរីរាង្គទាំង ស្រុង​ដោយមិនប្រើ PVD ឬផលិតផលប្រេងឆៅទេ។ តង់ដែលតំឡើងរូចជាស្រេចនេះ បើកចំហរដោយមិនបិទជញ្ជាំង ឬខណ្ទទេ ទុកឲ្យខ្យល់បរិសុទ្ធបក់ឆ្លងកាត់​បង្កើតជាទីកន្លែងមួយប្រកបដោយផាសុកភាព ព្រោះនៅជុំវិញសុទ្ធតែជាធម្មជាតិគួរ​ជាទីពេញចិត្ត។ The Beige សាងសង់ឡើងលើផ្ទៃលាតសន្ធឹងទំហំសរុប១០ហិកតា និងមាន ៦បន្ទប់។ ស្ថិតនៅមិនឆ្ថាយពីប្រាសាទកណ្តាលព្រៃធម្មជាតិ លោកអ្នកនឹងរីករាយហើយទទួលអារម្មណ៍​ថា​មាន​លក្ខណៈស្ងប់ស្ងាត់ទៀតផង។

  • Address

    Preah Ko Thmei village,
    Svay Chek commune, Angkor Thom district.

  • Telephone

    +885 (0) 78 390 008 / 081 297 298 / 077 420 461

  • E-mail and Website

    info@the-beige.com / the-beige.com

  • Notice

    1 day booking in advanced.

RECOMMENDED TOURS

Popular Tours in Siem Reap