ស្រុកជីក្រែង

Visit Siem Reap > ស្រុកជីក្រែង

ស្រុកជីក្រែង

Visit Siem Reap > ស្រុកជីក្រែង

អំពីស្រុកជីក្រែង

ស្រុកដែលធំទីពីរក្នុងខេត្តសៀមរាប គឺជីក្រែង ស្ថិតទិសអាគ្នេយ៍នៃខេត្តជាប់ព្រំប្រទល់ខេត្តកំពង់ធំ។ មានផ្លូវបុរាណទៅកាន់អង្គរមួយចំនួនឆ្លងកាត់ស្រុកនេះរួមទាំងផ្លូវលេខ ៦៦ ដែល ងាយចាំជាងគេ ដែលភ្ជាប់ពីក្រុងអង្គរទៅនឹងប្រាសាទបាកានដ៏ដាច់ស្រយាល (ហៅថាព្រះខណ្ឌកំពង់ស្វាយ) នៅក្នុងខេត្តព្រះវិហារ។ ក៏មានផ្លូវបុរាណឆ្ពោះទៅភ្នំពេញ និងកន្លែងតាំងលំនៅមុនសម័យអង្គរ គឺប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ហើយថ្មីៗនេះត្រូវបានដាក់ជាតំបន់បេតិកភណ្ឌពិភពលោកទីបីរបស់ប្រទេសកម្ពុជា តាមរយៈអង្គការយូនេស្កូ UNESCO ។ ក្រៅពីនេះក៏មានស្ពានអង្គរដែលបានរក្សាយ៉ាងល្អ គឺស្ពានព្រះទិសនៅក្នុងទីរួមស្រុកកំពង់ក្តីដែលអ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តសៀមរាប និងភ្នំពេញ អាចឈប់សម្រាក ដើម្បីទស្សនាស្នាដៃដ៏អស្ចារ្យនេះ។

ជីក្រែងក៏មានអាងស្តុកទឹកទំនប់ម្កាក់យ៉ាងធំល្វឹងល្វឺយ ដែលកសាងឡើងនៅសម័យប៉ុលពត បច្ចុប្បន្ននេះ ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសចិន ទំនប់នេះត្រូវបានកែលម្អឡើងវិញ ហើយក៏ក្លាយជាកន្លែងកំសាន្ត ពិសេសសម្រាប់ភ្ញៀវជាតិ ។ ភ្ញៀវនឹងរីករាយជាមួយខ្យល់អាកាសត្រជាក់ចិត្ត និងអាហារស្រស់ៗដែលនេសាទបានភ្លាមៗពីទំបន់ដោយប្រជាជនរស់នៅទីនេះ។ អាងស្តុកទឹក ទំបន់ម្កាក់ ជាអាងធំជាងគេនៅក្នុងខេត្តសៀមរាប ដែលអាចឲ្យយើងធ្វើដំណើរកំសាន្តតាមទូករបស់អ្នកស្រុកផងដែរតាមដងទន្លេដែលនៅជិតនោះ។ ទំនប់ម្កាក់គឺជាផ្នែកមួយនៃប្រព័ន្ធធារាសាស្រ្តដ៏ធំដែលត្រូវបានតភ្ជាប់ជាមួយនឹងបឹងទន្លេសាប ហើយជួយឲ្យស្រុកនេះក្លាយជាអ្នកនេសាទ និងអ្នកផលិតផលិតផលដែលធ្វើពីត្រីដ៏ធំដូចជាប្រហុក និងផលិតកម្មស្រូវ។

ចំនួនប្រជាជន៖ 143,333

ឃុំ៖ 12

ភូមិ៖ 147

ផ្ទៃដី៖ 2315 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 62 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ កំពង់ក្តី

សកម្មភាពក្នុងស្រុក

នេះគឺជាអាងស្តុកទឹកដ៏ធំមួយដែលបានកសាងឡើងក្នុងរបបខ្មែរក្រហមស្ថិតនៅចម្ងាយប្រហែល ២០​នាទី ពីភាគ​ខាងជើងនៃផ្លូវជាតិលេខ ៦ នៅលើផ្លូវថ្នល់ល្អអាចធ្វើដំណើរពេញមួយឆ្នាំ។ តំបន់នេះមានប្រជាប្រិយភាព​សម្រាប់​អ្នក​ទេសចរណ៍ក្នុងស្រុកដើម្បីរីករាយជាមួយទឹកក្នុងកំឡុងពេលបុណ្យជាតិ ដូចជា នៅរដូវវស្សា ឬ បុណ្យភ្ជុំបិណ្ឌជាដើម។

ទីនេះពិតជាងាយស្រួល​សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកនៅពេលបើកបរដោយខ្លួនឯងពីភ្នំពេញទៅសៀមរាប។ មានស្តង់ម្ហូបអាហារ​ជា​ច្រើននៅទីនេះ និងខ្ទមអាហារក្នុងតំបន់ ដែលមានអាហារមូលដ្ឋាន​ជា​ពិសេសត្រីស្រស់ៗពីអាងស្តុកទឹក។ ក្រៅពីនេះ ភ្ញៀវអាចជិះទូកតាមដងស្ទឹងនៅទីនេះទៀតផង។

  • Address

    Makak Village,
    Kouk Thlok Leu Commune, Chikreng District

  • Telephone

    +855 (0) 12 296 251 / +855 (0) 88 890 5646

  • E-mail and Website

    No

  • Notice

    No advance booking required

ប្រាសាទ

  • Address

    Chikraeng District

មានទីតាំងស្ថិតនៅលើ ផ្លូវជាតិលេខ6 រវាងសៀមរាប និងភ្នំពេញ ជាផ្លូវសំខាន់ ។ បច្ចុប្បន្ននេះ មានស្ពានថ្មីដែលកសាងឡើងសម្រាប់ប្រើជំនួសស្ពានបុរាណនេះ ដើម្បីឆ្លងកាត់​ ឃុំ​កំពង់ក្តី ហើយស្ពានសម័យអង្គរនេះត្រូវបានថែរក្សាបានយ៉ាងល្អ។ ស្ពាននេះមានប៉មចំនួន ២១ និងបង្កើតជាផ្នែក នៃផ្លូវ​បុរាណ​​​មួយដែលភ្ជាប់រាជធានីនៃអាណាចក្រខ្មែរអង្គរ ដោយមានទីតាំងនៅភាគអាគ្នេយ៍។ ស្ពាននេះ​ជាកន្លែង​ឈប់​សម្រាក​ដ៏ល្អឥតខ្ចោះសម្រាប់ក្រុមអ្នកធ្វើដំណើរទេសចរណ៍ និងអ្នកទេសចរណ៍ដោយមានមធ្យោបាយដឹក​ជញ្ជូន​ខ្លួនឯង និងអាចសម្រាកទិញ​ផ្លែឈើស្រស់ៗ និងបង្អែមដែលដាក់លក់តាមផ្ទះ។

  • Address

    Kampong Kdei Pi Village,
    Kouk Thlok Kraom Commune, Chikreng District

នេះគឺជាស្ពានដ៏អស្ចារ្យបំផុតនៅតាមដងផ្លូវដែលត្រូវបានគេមិនសូវប្រើប្រាស់នៅក្នុងព្រៃដែលមានទីតាំងស្ថិតនៅលើផ្លូវ ៦៦ តភ្ជាប់បឹងមាលាតាមឃុំខ្វាវ។ ស្ពាននេះត្រូវបានកសាងបង្កើត ជាផ្លូវអង្គរបុរាណដែលបានតភ្ជាប់ទីក្រុង​អង្គរធំ​ដែលមានជញ្ជាំងដ៏ប្រណិតជាមួយនឹងទីក្រុងទី២ នៃប្រាសាទព្រះខ័ន ស្រុកកំពង់ស្វាយ ខេត្តព្រះវិហារ។ ផ្លូវ​អង្គរ​បុរាណនេះផ្តល់នូវសក្តានុពលដ៏ធំដើម្បីភ្ជាប់ខេត្តសៀមរាប និងព្រះវិហារដោយជិះកង់តាមបណ្តោយផ្លូវរាជវង្ស​បុរាណ។

  • Address

    Chong Spean Village/Kambor Or Village,
    Khvav Commune, Chikreng District

  • Address

    Preah Thiet Village, Khvav Commune, Chikreng Distirct

RECOMMENDED TOURS

Popular Tours in Siem Reap