វិថីបុរាណសម័យអង្គរ
Visit Siem Reap > Tours > វិថីបុរាណសម័យអង្គរ

ទីតាំងសំខាន់ៗ

  • ប្រាសាទបឹងមាលា
  • ប្រាសាទជ្រៃ
  • ប្រាសាទគងភ្លុក
  • ពើងគំនូរ
  • វត្តភ្នំបី
  • ស្ពានតាអោន
  • ស្ពានព្រះទិស
  • ផ្ទះស្នាក់ក្នុងស្រុក
  • ទំនប់ម្កាក់
SHARE
  • Destination:ស្រុកជីក្រែង, ស្រុកស្វាយលើ
    • រយៈពេល:២ថ្ងៃ/១យប់
    • ការស្នាក់នៅ:ផ្ទះស្នាក់
  • PRICE :

ថ្ងៃទី១

ធ្វើដំណើរពីក្រុងសៀមរាប ទៅប្រាសាទបឹងមាលា ដែលឡោមព័ទ្ធដោយព្រៃឈើយ៉ាងច្រើន។ បន្ទាប់ពីទស្សនាប្រាសាទបឹងមាលា និងប្រាសាទតូចៗផ្សេងទៀតដូចជា ប្រាសាទជ្រៃគងភ្លុក ទទួលទានអាហាថ្ងៃត្រង់នៅផ្ទះស្នាក់បឹងមាលា។ ពេលរសៀល ដើរកំសាន្តតាមព្រៃសហគមន៍ ហើយត្រឡប់មកផ្ទះស្នាក់វិញ ដើម្បីស្នាក់នៅ១យប់ព្រមទាំងទទួលទានអាហារពេលល្ងាច រៀបចំដោយម្ចាស់ផ្ទះស្នាក់។

ថ្ងៃទី២

នៅថ្ងៃទី២ ស្រូតទៅទស្សនានៅពើងគំនូរដើម្បីឃើញចម្លាក់ថ្មរៀបរាប់អំពីសាសនា និងវត្តភ្នំបីដែលមានទេសភាពល្អត្រកាលពោពេញទៅដោយភាពស្ងប់ស្ងាត់។ បន្ទាប់មក ធ្វើដំណើរតាមផ្លូវបុរាណសម័យអង្គរ ចេញពីបឹងមាលាទៅភូមិខ្វាវ ឆ្លងកាត់ស្ពានតាអោននៅក្នុងព្រៃ ដែលជាស្ពានបុរាណដ៏គួរស្ញប់ស្ញែង។ ទស្សនាវត្តព្រះធាតុដែលនៅដាច់ស្រយាល មុនពេលធ្វើដំណើរទៅអាងស្តុកទឹកទំនប់ម្កាក់ដ៏ធំ ដើម្បីទទួលទាអាហារថ្ងៃត្រង់។ ទំនប់ម្កាក់គឺអាងស្តុកទឹកដ៏ធំមួយនៅខេត្ត ដែលភ្ញៀវអាចជិៈកាណូតកំសាន្តតាមដៃស្ទឹង។ ក្រោយមក ធ្វើដំណើរទៅទិសខាងត្បូងទៅកំពង់ក្តី ដើម្បីទស្សនាស្ពានព្រះទិស ដែលជាស្ពានដ៏ធំមួយតាំងពីសម័យអង្គរ ត្រូវបានការពារ និងថែរក្សាបានយ៉ាងល្អ។

Reviews

There are no reviews yet.

Be the first to review “វិថីបុរាណសម័យអង្គរ”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha