ទឹក និងដី នៃខេត្តសៀមរាប
Visit Siem Reap > Tours > ទឹក និងដី នៃខេត្តសៀមរាប

ទីតាំងសំខាន់ៗ

  • កំពង់ឃ្លាំង
  • ភូមិខ្នារពោធិ៍
  • សហគមន៍ព្រៃឈើទឹកជប់
  • ប្រាសាទបន្ទាយអំពិល
  • ផ្ទះស្នាក់ក្នុងស្រុក
  • ជិៈរទេះគោ
  • ដើរកំសាន្តតាមភូមិ
SHARE
  • Destination:ស្រុកសូទ្រនិគម
    • រយៈពេល:២ថ្ងៃ/១ យប់
    • ការស្នាក់នៅ:ផ្ទះស្នាក់
  • PRICE :

ថ្ងៃទី១

ចេញដំណើរពីក្រុងសៀមរាប ទៅកាន់ទីប្រជុំជននៃបឹងទន្លេសាប គឺកំពង់ឃ្លាំង ដែលជាភូមិបណ្តែកទឹកដ៏ធំជាងគេមួយលើបឹងទន្លេសាប។ ចំណាយពេលមួយព្រឹកជិៈទូកកំសាន្តមើលភូមិដ៏ធំជាងគេបំផុតដែលនៅតាមមាត់បឹងទន្លេសាប មើលផ្ទះដែលមានជើងសរសរខ្ពស់ៗ ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វឺយ ព្រៃលិចទឹក សត្វស្លាប ការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកស្រុកទន្លេ ក៏ដូចជាចំការសណ្តែកបាយរាប់ពាន់ហិកតា និងជិះកង់កំសាន្តតាមព្រៃលិចទឹកនារដូវប្រាំង។ ភ្ញៀវទេសចរអាចទទួលទានអាហារថ្ងៃត្រង់នៅទីនេះ (កក់ជាមុន) ឬក៏ទៅទទួលទានអារហារនៅសហគមន៍ខ្នារពោធិ៍ (ផ្នែកដីគោក)វិញក៏បាន។ សហគមន៍ខ្នារពោធិ៍ ដែលមានផ្ទះស្នាក់បែបសហគមន៍ ភ្ញៀវអាចដើរកំសាន្តទៅក្នុងព្រៃសហគមន៍។ ទទួលទានអាហារពេលល្ងាចដែលរៀបចំដោយម្ចាស់ផ្ទះស្នាក់ ឬអាំងសាច់នៅកណ្តាលវាលស្រែ មើលថ្ងៃលិចនៅក្បែរទឹកបឹងធម្មជាតិ។ ចុងភៅនៅខ្នារពោធិ៍ ពូកែធ្វើម្ហូបឆ្ងាញ់ៗបែបខ្មែរ។

ថ្ងៃទី២

ថ្ងៃទីពីរ យើងចាប់ផ្តើម​ដើរតាមភូមិដើម្បីស្វែងយល់ពីជីវភាព​រស់របស់ប្រជាពលរដ្ឋនៅ    មូលដ្ឋាននៅក្នុងសហគមន៍ខ្នារពោធិ៍ ចូលរួមធ្វើសកម្មភាពផ្សេងៗ បែបសាសនា ក៏ដូចជាជជិវភាពរបស់នៅរបស់ប្រជាជនដូចជា ស្ទូងស្រូវ ច្រូតស្រូវ កិនស្រូវ ធ្វើអំបោស រួមបញ្ចូលទាំងការទស្សានា​កសិដ្ឋានមួយចំនួនផងដែរ​។ បន្ទាប់មកទៅទស្សនាប្រាសាទបន្ទាយ អំពិ​លដែលនៅដាច់ឆ្ងាយស្ទើតែគ្មានភ្ញៀវទៅដល់ដូចអង្គរសម័យមុន​។  ​​ជិះរទេះគោទៅទស្សនាប្រាសាទ​​នៅរដូវវស្សា។ បន្ទាប់ពីអាហារថ្ងៃត្រង់នៅក្នុងភូមិ​​ត្រឡប់មក​ក្រុងសៀមរាបវិញ។

Reviews

There are no reviews yet.

Be the first to review “ទឹក និងដី នៃខេត្តសៀមរាប”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha