ការរស់នៅរបស់ប្រជាជននៅខេត្តសៀមរាប
Visit Siem Reap > Tours > ការរស់នៅរបស់ប្រជាជននៅខេត្តសៀមរាប

ទីតាំងសំខាន់ៗ

  • ភូមិបណ្តែតទឹកមេជ្រៃ
  • បឹងទន្លេសាប
  • ការជិៈរទេះគោ
  • វាលស្រែ
  • កសិដ្ឋានសូត្រ
  • ការត្បាញនៅក្នុងស្រុក
  • ផ្ទះស្នាក់ ឬបោះតង់
SHARE
  • Destination:ស្រុកពួក
    • រយៈពេល:១ថ្ងៃ
  • PRICE :

ថ្ងៃទី១

ចេញដំណើរពីក្រុងសៀមរាបទៅស្រុកពួក ដើម្បីទស្សនាសកម្មភាពសិប្បកម្មមួយចំនួន ដែលផ្គត់ផ្គង់ផលិតផលមកកន្លែងលក់វត្ថុអនុស្សាវរីយន៍មួយចំនួនក្នុងក្រុងសៀមរាប ដូចជា សមាគមសិប្បកម្មអង្គរ (AHA – www.aha-kh.com) ជាដើម។ ពេលនៅក្រុងសៀមរាប សូមកុំភ្លេចចូលទស្សនាផ្សារសមាគមសិប្បកម្មអង្គរ(AHA) ដែលជាកន្លែងភ្ញៀវអាចទិញផលិតផលសិប្បកម្មផលិតនៅក្នុងប្រទេសកម្ពុជា ដោយមានត្រាសម្គាល់។ សូមទស្សនាកសិដ្ឋានសូត្ររបស់អាទីសង់អង្គរដែលជាគម្រោងមួយជួយលើកកម្ពស់វិស័យសិប្បកម្ម ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងឱកាសការងារដល់យុវជនកម្ពុជា។

បន្ទាប់ពីទទួលអាហារថ្ងៃត្រង់ ទៅជិៈរទេះគោ ដែលជាមធ្យោបាយបុរាណសម្រាប់ការដឹកជញ្ជូននៅតំបន់ជនបទនៃប្រទេសកម្ពុជា ដូចជា មធ្យោបាយដឹកជញ្ជូនកង់បួនជំនាន់ដើម។ បន្ទាប់មក ទស្សនាភូមិបណ្តែតទឹកមេជ្រៃ ដែលជាភូមិដ្ឋានប្រជាជនពឹងពាក់អាស្រ័យជីវិតនៅលើផ្ទៃទឹក។ មេជ្រៃជាភូមិតូចមួយនៅលើបឹងទន្លេសាប មានអាកាសធាតុល្អ ដែលអាចជិៈការណូតកំសាន្តបាន។ ក្រៅពីនេះ ភ្ញៀវអាចអុំទូកកៃយ៉ាកកំសាន្តចូលទៅក្នុងព្រៃលិចទឹក និងអាចប្រទះឃើញសត្វស្លាបទឹកដ៏កម្រនៅតំបន់នោះផងដែរ។

ចំពោះអ្នកដែលចាប់អារម្មណ៍ស្វែងយល់បន្ថែមលើកសិកម្មនៅតំបន់ជនបទ ស្នាក់នៅផ្ទះស្នាក់Rainbow ឬក៍បោះតង់នៅភោជនីយដ្ឋានទន្សាយ ដែលមានការរៀបចំបានល្អហើយអាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វឺយទៀតផង។

Reviews

There are no reviews yet.

Be the first to review “ការរស់នៅរបស់ប្រជាជននៅខេត្តសៀមរាប”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha