ទឹកដីសាកសិទ្ធិ
Visit Siem Reap > Tours > ទឹកដីសាកសិទ្ធិ

ទីតាំងសំខាន់ៗ

  • ភ្នំគូលែន
  • ស្ទឹងលិង្គមួយពាន់
  • ព្រះអង្គធំ
  • ទឹកជ្រោះ
  • ស្រះដំរី
  • រូងប្រចៀវ
  • ប្រាសាទដំរីក្រាប
  • ប្រាសាទរោងចិន
  • ពើងត្បាល់
  • ផ្ទះស្នាក់ក្នុងភូមិ
SHARE
  • Destination:ស្រុកស្វាយលើ
    • រយៈពេល:២ថ្ងៃ/១យប់
    • ការស្នាក់នៅ:ផ្ទះស្នាក់
  • PRICE :

ថ្ងៃទី១

ធ្វើដំណើរពីក្រុងសៀមរាប ទៅភ្នំគូលែន ដើម្បីតាមស្វែងយល់អំពីរាជធានីមហេន្ទ្របព៌តដែលត្រូវបានកប់បាត់ក្នុងព្រៃ។ ជួលម៉ូតូជិះទៅកន្លែងសំខាន់ៗនៅលើខ្នងភ្នំគូលែន រួមមានរូងប្រចៀវដែលកន្លែងអាថ៍កំបាំងមើលទេសភាពខេត្តសៀមរាបពីលើភ្នំ ស្រះដំរីដែលមានរូបចម្លាក់សត្វធ្វើពីថ្មធំៗ ប្រាសាទដំរីក្រាបធ្វើអំពីឥដ្ឋ ប្រាសាទអារ៉ាមរោងចិនដែលជាប្រាសាទមានរាងដូចពីរ៉ាមីតមុនដំបូងគេបង្អស់ និងចំលាក់ថ្មនៅពើងត្បាល់។ អាហារថ្ងៃត្រង់របៀបពិកនិកនៅទីតាំងណាមួយអាចរៀបចំដោយអ្នកភូមិ (កក់ទុកជាមុន)។ បន្ទាប់មក មើលទីតាំងតួប្រាសាទធំដែលបានលិចកប់ក្នុងដី ក៏ដូចជាកំទេចកុលានុភាជន៍ជាច្រើននៅសហគមន៍ព្រៃឈើអន្លង់ធំ មុនចេញដំណើរទៅមើលបឹងធម្មជាតិ។ បន្តដំណើរទៅភូមិអន្លង់ធំដើម្បីស្នាក់នៅផ្ទះស្នាក់នៅទីនោះ។

ថ្ងៃទី២

នៅថ្ងៃទី២ ដើរកំសាន្តនៅភូមិអន្លង់ធំដើម្បីរៀនសូត្រអំពីជីវភាពរស់នៅរបស់ប្រជាជនលើភ្នំ។ ទស្សនាវត្តអន្លង់ធំ ដែលមានសាច់រឿងគួរឥ្យចាប់អារម្មណ៍។ បន្តធ្វើដំណើរដោយម៉ូតូមកព្រះអង្គធំវិញ ឆ្លងកាត់តាមវាលនៃវត្តព្រះក្រាល។ ទស្សនាស្ទឹងលិង្គមួយពាន់ និងរូបសំណាក់ព្រះអង្គធំ ព្រមទាំងអាចគយគន់ព្រៃឈើនៅភ្នំគូលែន។ ទទួលទានអាហារថ្ងៃត្រង់នៅម្តុំទឹកជ្រោះ និងងូតទឹកលេងកំសាន្ត។ ធ្វើដំណើរត្រឡប់មកក្រុងសៀមរាបវិញ។

Reviews

There are no reviews yet.

Be the first to review “ទឹកដីសាកសិទ្ធិ”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha