ធម្មជាតិខេត្តសៀមរាប
Visit Siem Reap > Tours > ធម្មជាតិខេត្តសៀមរាប

ទីតាំងសំខាន់ៗ

  • ប្រាសាទបន្ទាយស្រី
  • ប្រាសាទបន្ទាយសម្រែ
  • ភ្នំបូក
  • ក្បាលស្ពាន
  • មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី
  • សារមន្ទីរមីនកម្ពុជា
  • មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ(ACCB)
  • សហគមន៍ព្រៃឈើព្រៃក្បាលទឹក
  • ផ្ទះស្នាក់ក្នុងស្រុកបន្ទាយស្រី
SHARE
  • Destination:ស្រុកបន្ទាយស្រី
    • រយៈពេល:២ថ្ងៃ/១យប់)
    • ការស្នាក់នៅ :ផ្ទះស្នាក់
  • PRICE :

ថ្ងៃទី១

ធ្វើដំណើរចេញពីក្រុងសៀមរាប ទៅភូមិព្រះដាក់ ដែលជាភូមិមួយយើងអាចភ្លក់ម្ហូបពិសេសប្រចាំតំបន់ គឺ នំបញ្ចុក។ បន្តដំណើរទៅមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី (BBC) ដើម្បីសិក្សាវដ្តជីវិតរបស់មេអំបៅ។ បន្ទាប់មកឈប់នៅតាមបណ្តាយផ្លូវតាមភូមិដែលមានលក់ស្ករត្នោត ដើម្បីសិក្សាអំពីការកែច្នៃស្ករត្នោត។ នៅក្បែរនោះមានសារៈមន្ទីរមីនកម្ពុជា ដែលជាមជ្ឈមណ្ឌលមួយផ្សព្វផ្សាយការយល់ដឹង និងការអប់រំអំពីមីន ហើយការចូលទស្សនាសារៈមន្ទីរនេះ ធ្វើឲ្យយើងបានយល់ដឹងអំពីប្រវត្តិសាស្រ្តថ្មីៗនៃប្រទេសកម្ពុជា។ បន្តដំណើរឆ្ពោះទៅប្រាសាទបន្ទាយស្រីដ៏ស្រស់ស្អាតដែលមានក្បូរក្បាច់ចម្លាក់ដ៏ល្អវិចិត្រឥតខ្ចោះក្នុងចំណោមប្រាសាទទាំងឡាយក្នុងតំបន់អង្គរ។ ទទួលទានអាហារថ្ងៃត្រង់នៅក្បែរប្រាសាទបន្ទាយស្រី មុនពេលដើរទៅបារាយណ៍ក្បែរប្រាសាទដើម្បីជិះទូកកំសាន្ត។ បន្តដំណើរទៅសហគមន៍ព្រៃឈើក្បាលទឹកដើម្បីស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វកម្រផ្សេងៗ រួមមានរុក្ខជាតិប្រភេទស៊ីសត្វល្អិត ជាដើម។ នៅពេលរសៀល ធ្វើដំណើរទៅភូមិដើម្បីស្នាក់នៅផ្ទះស្នាក់នៅទីនោះ។

ថ្ងៃទី២

ពេលព្រឹក ដើរតាមភូមិដើម្បីទស្សនាអំពីជីវភាពប្រជាជន និងសកម្មភាពកសិកម្ម។ ក្រោយមក ទៅចូលរួមទស្សនាសត្វព្រៃនៅមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ ដែលជាមជ្ឈមណ្ឌលសង្គ្រោះ និងជំរកសត្វព្រៃកម្រជាច្រើនប្រភេទ។ បន្ទាប់ពីអាហារថ្ងៃត្រង់ យើងធ្វើដំណើរទៅប្រាសាទបន្ទាយសម្រែ ដែលកសាងនៅសតវត្សទី១២។ បញ្ចប់ដំណើរកំសាន្តដោយមើលថ្ងៃលិច និងប្រាសាទនៅលើលើភ្នំបូក ដែលយើងអាចគយគន់មើលទេសភាពជនបទដ៏ស្រស់ត្រកាលទៀតផង។

Reviews

There are no reviews yet.

Be the first to review “ធម្មជាតិខេត្តសៀមរាប”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha