ដួងព្រលឹងខេត្តសៀមរាប
Visit Siem Reap > Tours > ដួងព្រលឹងខេត្តសៀមរាប

ទីតាំងសំខាន់ៗ

  • ក្រុមប្រាសាទរលួស
  • ប្រាសាទចៅស្រីវិបុល
  • កំពង់ភ្លុក
  • សិប្បកម្មក្នុងស្រុក
  • ព្រលឹងខ្មែរ
  • កុលាភាជន៍ឡ យូ យូ
  • បឹងត្រាវកុដិ
  • ផ្ទះស្នាក់នៅក្នុងស្រុក
SHARE
  • Destination:ស្រុកប្រាសាទបាគង
    • រយៈពេល:២ថ្ងៃ/១យប់
    • ការស្នាក់នៅ:ផ្ទះស្នាក់
  • PRICE :

ថ្ងៃទី១

ធ្វើដំណើរទៅកាន់ក្រុមប្រាសាទរលួសដើម្បីទស្សនាប្រាសាទលលៃ រួមទាំងប្រាសាទព្រះគោ ដែលមានក្បូរក្បាច់រចនាដែលគួរឱ្យចាប់អារម្មណ៍។ នៅជិតប្រាសាទព្រះគោ មានសិប្បកម្មក្នុងស្រុកមួយចំនួនដូចជាចម្លាក់ស្បែក Little Angels, ចម្លាក់ថ្ម និងឈើ, តម្បាញសូត្រ និងកប្បាសនៅក្រុមអ្នកតម្បាញសូត្រខ្មែរ និង នៅព្រលឹងខ្មែរដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញ និងកុលាលភាជន៍ហើយបន្តទៅទស្សនាប្រាសាទបាគងមានរាងពីរ៉ាមីតដែលកសាងនៅសតវត្សរ៍ទី៩។ បន្ទាប់ពីពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុករួច ធ្វើដំណើរទៅកាន់ភូមិបណ្តែតទឹកនៅកំពង់ភ្លុកលើបឹងទន្លេសាប ដែលផ្ទះទាំងនោះត្រូវបានគេដាក់ឈ្មោះថា”ផ្ទះឫស្សីលើអាកាស” ។

បន្ទាប់ពីទស្សនាភូមិនេះរួចហើយសាកល្បងជិះទូកអុំចូលទៅក្នុងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ។ ស្នាក់នៅមួយយប់នៅស្រុកប្រាសាទបាគងអាចនៅផ្ទះស្នាក់នៅលើទឹកនៅកំពង់ភ្លុក ឬផ្ទះស្នាក់នៅលើគោកនៅក្នុងភូមិ ឬលើសពីនេះ សណ្ឋាគារ Angkor Rural Boutique មានកន្លែងស្នាក់នៅប្រកបដោយផាសុខភាព និងផ្តល់នូវសេវាកម្មផ្សេងៗរឹតតែមិនអាចបំភ្លេចបាន។

ថ្ងៃទី២

នៅថ្ងៃទី២ ស្វែងយល់ពីជីវភាពរស់របស់ប្រជាជននៅទីជនបទដោយដើរមើលតាមភូមិពិសេសកសិដ្ឋានបន្លែស្លឹកនៅភូមិគោកស្រុក។ បន្ដដំណើរទៅភាគខាងជើងនៅស្រុកប្រាសាទបាគងដើម្បីទស្សនាមជ្ឈមណ្ឌលកុលាភាជន៍ឡយូ យូ និង សិប្បកម្មតម្បាញ ក្រមាយូ យូ ហើយក៏អាចចូលរួមធ្វើកុលាលភាជន៍ផ្ទាល់ និងកុម៉្មង់ក្បាច់រចនាពិសេសដែលលោកអ្នកចង់បានផងដែរ។ បន្ទាប់មកបន្តទៅបឹងត្រាវកុដិ ដែលជាកន្លែងពិកនិកដ៏ពេញនិយម។ ភ្ញៀវទេសចរអាចហែលទឹក និងញ៉ាំអាហារថ្ងៃត្រង់ដែលប្រើប្រាស់កសិផលអ្នកស្រុកនៅទីនោះតែម្តង ។ បញ្ចប់ដំណើរកំសាន្តថ្ងៃទីពីរនេះដោយទស្សនាប្រាសាទចៅស្រីវិបុលដែលសាងសង់លើដីទួល និង អាចមើលទិដ្ឋភាពថ្ងៃលិចនៅលើវាលស្រែ។

Reviews

There are no reviews yet.

Be the first to review “ដួងព្រលឹងខេត្តសៀមរាប”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha