ស្រុកពួក

Visit Siem Reap > ស្រុកពួក

Puok District

Visit Siem Reap > ស្រុកពួក

អំពីស្រុកពួក

ជាស្រុកធំទីបីនៅក្នុងខេត្តសៀមរាប ស្រុកនេះជាប់បឹងទន្លេសាបយ៉ាងវែង ដែលអាចទាក់ទាញទេសចរ រួមមានភូមិអណ្តែតទឹក មេជ្រៃ។ មេជ្រៃគឺជាភូមិអណ្តែតទឹកតូចមួយក្នុងចំណោមភូមិដទៃទៀតដែលផ្លាស់ប្តូរតាមការឡើង និងស្រកចុះនៃទឹកទន្លេ និងមានទាំងព្រៃលិចទឹក ដែលភ្ញៀវអាចចូលទៅមើលតាមទូកប្រភេទកាយាក់ (Kayak)។ ភ្ញៀវទេសចរដែលធ្វើដំណើរ ពីខេត្តសៀមរាប ទៅបាត់ដំបងដោយទូកក៏អាចឆ្លងកាត់មេជ្រៃផងដែរ។ បើធ្វើដំណើរតាមផ្លូវគោកមុននឹងទៅដល់មេជ្រៃ ភ្ញៀវអាចចូលទស្សនាសហគមន៍មួយចំនួនតាមរយៈការជិៈរទេះគោ រទេះក្របីដើម្បីស្វែងយល់បន្ថែមពីការរស់នៅរបស់ប្រជាជនតាមជនបទ។ មានភោជនីយដ្ឋានល្អៗមួយចំនួននៅក្នុងស្រុក នេះដូចជា សួនបៃតង សួនទន្សាយ លើសពីនេះ ស្រុកពួកល្បីល្បាញជាងគេ គឺមាន់អាំង មាននៅផ្សារពួក និងសសរស្តម្ភ។

ក្រៅពីនេះស្រុកពួក មានមជ្ឈមណ្ឌលតម្បាញសូត្រដ៏ល្បីក្នុងប្រទេសកម្ពុជា គឺកសិដ្ឋានសូត្រអង្គរ ដែលដំណើរការដោយ Artisans Angkor គឺជាគំនិតផ្តួចផ្តើម ដែលខំប្រឹងធ្វើឡើងអស់
រយៈពេលជាយូរ ដើម្បីធ្វើឲ្យឧស្សាហកម្មសិប្បកម្មសូត្ររស់ឡើងវិញនៅខេត្តសៀមរាប។ ក្រៅពីកសិដ្ឋានសូត្រអង្គរ ក៏មានអ្នកត្បាញតាមផ្ទះក្នុងភូមិពួកត្បាញផលិតផលផ្សេងទៀតដូចជាតម្បាញពីសសៃចេក សសៃឈូក និងជាសំបុកតម្បាញល្ពាក់ដ៏ធំរើល។

ចំនួនប្រជាជន៖ 133,383

ឃុំ៖ 16

ភូមិ៖ 54

ផ្ទៃដី៖ 1212 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 110 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ពួក

សកម្មភាពទេសចរ

ភូមិមួយក្នុងចំណោមភូមិអណ្តែតទឹកដែលតូចជាងគេនៅលើបឹងទន្លេសាបក្នុងខេត្តសៀមរាប ភូមិមេជ្រៃមាន​ភាព​ស្រស់ស្អាត។ កន្លែងចត និងចេញកាណូតមានការរៀបចំយ៉ាងល្អ។ ការធ្វើដំណើរតាមទូកឆ្ពោះទៅកាន់ភូមិលិចទឹកនេះធ្វើឲ្យយើងទទួលបាននូវ​បទពិសោធន៍​ ពីជីវិតរស់នៅលើទឹក ហើយយើងក៏អាចជិះទូកច្រវាស្លាបពីរ (Kayak) ចូលនៅក្នុងព្រៃលិចទឹកក្នុងរដូវវស្សាដែលផ្តល់លទ្ធភាពឲ្យឃើញបក្សាបក្សីទឹកនៅលើបឹង។ ការទស្សនា​​សហគមន៍​មេជ្រៃ រួមមានជម្រើសនៃការជិះរទេះក្របី រោងសិប្បកម្ម អាហារសហគមន៍ ធ្វើដំណើរ​តាមទូក ជិះទូកច្រវាស្លាបពីរ និងទូកដៃ ផ្ទះនៅលើបឹង​និងពង្រីកការទស្សនារបស់អ្នកទៅកាន់​តំបន់ទេសចរណ៍​ដទៃ​ទៀតនៅលើបឹងទន្លេសាបរួមទាំងព្រែកទាល់។

  • Address

    Kouk Ruessei village,
    Kaev Poar commune, Puok district.

  • Telephone

    (+855) 89 497 768

ក្លឹប Phokeethra Country ​គឺជាទី លានវាយកូនហ្គោលដែលមានគុណភាពអន្តរជាតិដំបូងគេរបស់​កម្ពុជា​ដែល​ផ្តល់ជូនអតិថិជននូវកីឡាវាយកូនគោលទំនើបឥតខ្ចោះ នៅអំឡុងពេលដែលរក្សានូវបរិយាកាស​ប្រកប​ដោយ​ភាព​​រាក់ទាក់​នៃក្លឹបប្រទេសផ្តាច់មុខ។ ក្លឹបនេះ ​គឺជាផ្នែកមួយនៃរមណីយដ្ឋាន Sofitel Angkor Phokeethra Golf និងស្ប៉ា ជាមួយនឹងការខិតខំរបស់ខ្លួនដើម្បីភាពប្រណិត កាតុបតែងប្រកបដោយសិល្បៈ ភាពសមរម្យ និងរចនាបថផ្ទាល់ខ្លួននៃសេវា ដែលធ្វើឱ្យ ទីកន្លែងនេះក្លាយជាកន្លែងស្នាក់នៅលំដាប់ផ្កាយ ៥ សម្រាប់កីឡាវាយកូនគោល ឬថ្ងៃឈប់សម្រាប់គ្រួសារ។

  • Address

    Doun Tro village,
    Lvea commune, Puok District.

  • Telephone

    +855 (0) 16 999 465 / +855 (0)  63 964 600

  • E-mail and Website

ផ្ទះស្នាក់

ផ្ទះស្នាក់នៅភូមិរើល នេះមានច្រើនបន្ទប់ ដែលនៅជុំវិញបរិវេណទីនោះមានកសិដ្ឋានចម្រុះ ។​ អ្នកគ្រប់គ្រង​ដែល​ចូលចិត្តការងារមនុស្សធម៌ និងកសិកម្មចូលចិត្ត និងស្វាគមន៍ចែលរំលែកដល់ភ្ញៀវដែលចង់ស្វែងយល់បន្ថែមពី​កសិកម្មនៅជនបទ។​ ក្រៅពីស្នាក់នៅទីនេះ ក៏មានការរៀបចំចូលរួមធ្វើក្រឡាន នំបញ្ជុក ដីមើលភូមិ តីទួលបុរាណ ភូមិបុរាណដែលនៅតែរក្សាប្រពៃណីទំនៀមទំលាប់បានល្អទៀតផង។ ទីនេះ សាកសម​បំផុតសម្រាប់សិស្ស។​

  • Address

    Roeul village,
    Roeul commune, Puok district

  • Telephone

    (+855) 12 963 870

សិប្បកម្ម

ត្រូវបានបង្កើតឡើងដោយសិប្បករអង្គរ កសិដ្ឋានសូត្រអង្គរក្នុងពួកផ្តល់ជូននូវដំណើរកម្សាន្តដោយឥតគិតថ្លៃនៃ​ដំណើរការតម្បាញសូត្រពីដើមមនទៅជាផលិតផលសូត្រដែលមានគុណភាពខ្ពស់។ អ្នកទេសចរណ៍អាចធ្វើដំណើរ​កំសាន្តដោយឥតគិតថ្លៃពីរដងក្នុងមួយថ្ងៃតាមរយៈឡានក្រុងមួយដោយឥតគិតថ្លៃពីក្រុងសៀមរាប ឬ ឈប់ចូលមើលពេលធ្វើដំណើរកំសាន្តទៅកាន់ភូមិអណ្តែតទឹកមេជ្រៃ។

  • Address

    Teuk Thla Village,
    Khnat Commune, Puok District

  • Telephone

    +855 (0) 92 777 464 / +855 (0) 92 777 462

  • E-mail and Website

  • Notice

    The shuttle departs everyday from Artisans Angkor main site in Siem Reap at 9.30am and 1.30pm. Trip back provided.

ទស្សនាតម្បាញភូមិពួក ក្នុងស្រុកពួកដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេសតម្បាញប្រពៃណី រួមមានសូត្រ​និង​កប្បាស។ ជាមួយសូត្រ និងកប្បាសសុទ្ធ អ្នកតម្បាញនៅទីនេះ ក៏បានត្បាញ​សរសៃធម្មជាតិផ្សេងទៀតដូចជាសរសៃឈូកនិងសរសៃចេកដើម្បីបង្កើតត្បាញដ៏ទន់ និងឋិតថេរបានយូរ។ សូត្រផ្កាឈូកមកពីប្រទេសកម្ពុជាបច្ចុប្បន្នល្បីល្បាញទូទាំងពិភពលោក ហើយបានឈ្នះពានរង្វាន់នាំចេញមួយ​នៅក្នុងប្រទេសបារាំង។

  • Type

    Handicraft

  • Address

    Puok Chas village,
    Puok commune, Puok district

  • Telephone

    (+855)  17 61 88 85

ធម្មជាតិ

  • Address

    Mechrey, Puok District

One of the smaller floating villages on the Tonle Sap Lake in Siem Reap Province, Me Chrey Village is very picturesque. The arrival and departure area is well-organised thanks to the canal that creates a year-round fixed departure point. Boat trips to the village can also include a kayaking experience in the flooded forest during the wet season, which offer the possibility to see some water birds on the lake. Visiting Mechrey Communities includes the options of buffalo cart ride; handicraft workshop; community meals; boat trip; paddle boat and kayaking; homestay on the lake; and extending your visit to the other tourism sites on Tonle Sap Lake including Prek Toal.

ភោជនីយដ្ឋាន

ភោជនីយដ្ឋានស្រស់ស្អាត និងសម្រាកលំហែកាយមួយជាកន្លែងដែលអ្នកអាចឈប់បន្ទាប់ពីដំណើរកម្សាន្តនៅមេជ្រៃ។​ ជាជម្រើសដ៏ល្អសម្រាប់អាហារថ្ងៃត្រង់ ភោជនីយដ្ឋានក៏ផ្តល់ជូននូវអាហារចម្អិនម្ហូបខ្មែរជារៀងរាល់ថ្ងៃ​ផង​ដែរ។ ភោជនីយដ្ឋានក៏បានផ្តល់នូវអាហារពេលល្ងាចជាមួយកម្មវិធីរបាំប្រពៃណីខ្មែរផងដែរ។ ក្រៅពីទទួលទាន​អាហារពេលល្ងាច ទីនេះមានរៀបចំការបោះតង់សម្រាប់អ្នកដែលចង់ស្នាក់នៅពេញមួយយប់នៅក្នុងកន្លែងដ៏ស្ងប់ស្ងាត់កណ្តាលវាលស្រែដ៏ធំល្វឺងល្វឺយ។

នេះជាភោជនីយដ្ឋានពិកនិកក្នុងស្រុកដ៏មានប្រជាប្រិយមួយស្ថិតនៅក្នុងស្រុកពួក​ដែលមានដើមឈើ និងផ្កាចម្រុះ ជាមួយនិងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសជំនាញម្ហូបខ្មែរ។

  • Type

    Restaurant

  • Address

    Kouk Trach village,
    Khnat commune, Puok district.

  • Telephone

    +855 (0) 70 55 86 66

RECOMMENDED TOURS

Popular Tours in Siem Reap