ក្រុងសៀមរាប

Visit Siem Reap > ក្រុងសៀមរាប

ក្រុងសៀមរាប

Visit Siem Reap > ក្រុងសៀមរាប

អំពីក្រុងសៀមរាប

ពុំត្រូវការសេចក្តីណែនាំអំពីក្រុងសៀមរាបទេ ព្រោះទីនេះជាច្រកចូលទៅកាន់តំបន់ប្រាសាទអង្គរដ៏អស្ចារ្យ និងជាទីកន្លែងដ៏ល្បីឈ្មោះនៅលើពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរទូទាំងសកលលោករាប់លាននាក់មកទស្សនា។ ទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតគឺ ប្រាសាទអង្គរវត្តដែលមានសំណង់បែបសាសនាដ៏ធំក្នុងពិភពលោក និងប្រាសាទ បាយ័នដែលពោរពេញដោយភាពអាថ៌កំបាំង និងដែលពុំអាចពន្យល់បាន និងប្រាសាទតាព្រហ្មដែលមានដើមឈើដុះពីលើ ធ្លាប់ជាទីតាំងថតភាពយន្តហូលីវូដទៀតផង។ មិនត្រឹមតែប្រាសាទប៉ុណ្ណោះទេ មានសកម្មភាពកំសាន្តជាច្រើនដូចជាការជិៈម៉ូតូទស្សនាកំសាន្ត ការជិៈកង់ជាក្រុម ការមើលសត្វស្លាប ការបង្រៀនធ្វើម្ហូប ការសម្តែងរបាំបុរាណ ជាដើម។ បើសិនជាលោកអ្នកមានគម្រោងស្នាក់នៅខេត្តសៀមរាបតែពីរបីថ្ងៃប៉ុណ្ណោះដោយគ្រាន់តែមកទស្សនាអង្គរ សូមគិតម្តងទៀត ព្រោះថាខេត្តសៀមរាបពិតជាមានច្រើនទៀត ក្រៅពីការទស្សនាប្រាសាទដ៏អស្ចារ្យ។

មានសណ្ឋាគារ រីស៊តប៉ូទិកលំដាប់ពិភពលោក ផ្ទះសំណាក់ក្នុងស្រុក និងផ្ទះជួលស្នាក់នានាដើម្បីផ្តល់ការស្នាក់នៅប្រកបដោយផាសុកភាព។ នៅពេលនិយាយពីពិធីជប់លៀង និងការទទួលទានអាហារ លោកអ្នកអាចរកភោជនីយដ្ឋានល្អបំផុតជាច្រើននៅក្នុងប្រទេសកម្ពុជានៅទីនេះ រួមទាំងភោជនីយដ្ឋានបែបមនុស្សធម៌ ម្រុំ សាលាបៃ និង ស្ពូនកាហ្វេ ថែមទាំងមានមាន ផាប់ស្ទ្រីតដែលល្បីល្បាញ កន្លែងលក់ស្រាពេលរាត្រីនៅក្នុងខេត្តសៀមរាប និងជាទីកន្លែងដែលមានបានីយដ្ឋានពេញនិយមជាច្រើន។ ការទិញអីវាន់គឺជាសកម្មភាពទាក់ទាញមួយនៅក្នុងខេត្តសៀមរាប និងមានហាងលក់ទំនិញយ៉ាងប្រណិត ប៉ូទិក និងផ្សារមួយចំនួនសម្រាប់ដើរទិញ។ រយៈពេលដែលសាកសម គឺមួយអាទិត្យ ឬយូរជាងនេះក្នុងការកម្សាន្តនៅខេត្តសៀមរាប ប្រាសាទអង្គរ និងសកម្មភាពកម្សាន្តជាមួយសហគមន៍នៅតាមស្រុកនានា។
វែបសាយនេះមានគោលបំណងក្នុងការផ្សព្វផ្សាយដល់ទេសចរណ៍បែបសហគមន៍ និងទេសចរណ៍ដែលមានទំនួលខុសត្រូវនៅតាមស្រុកតូចៗក្រៅពីក្រុងសៀមរាប។

សម្រាប់តំបន់ទេសចរណ៍បន្ថែមនៃខេត្តសៀមរាប សូមចូលទៅកាន់ https://www.siemreap.net/

ចំនួនប្រជាជន៖ 240,648

ឃុំ៖ 99

ភូមិ៖ 76

ផ្ទៃដី៖ 425 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 566 នាក់ /គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ សៀមរាប

RECOMMENDED TOURS

Popular Tours in Siem Reap