ស្រុកសូទ្រនិគម

Visit Siem Reap > ស្រុកសូទ្រនិគម

ស្រុកសូទ្រនិគម

Visit Siem Reap > ស្រុកសូទ្រនិគម

ស្រុកសូទ្រនិគម

ស្រុកសូត្រនិគមលាតសន្ធឹងយ៉ាងធំលើផ្ទៃបឹងទន្លេសាប និងជាទីតាំងរបស់សហគមនៅលើទឹកធំជាងគេបំផុតតាមមាត់បឹងទន្លេសាប គឺកំពង់ឃ្លាំង។ ភូមិដែល​គួរឲ្យគយគន់​ដ៏ធំនេះ​ទទួលបានប្រជា​ប្រិយភាព​​កាន់តែច្រើនពី​ភ្ញៀវ​​ទេសចរ​ដែលចង់ទស្សនាផ្ទះនៅតំបន់លិចទឹកដែល​មាន​ជើងសរសរខ្ពស់ៗ និងទូកស្អាតៗនៅ​លើ​បឹង​ដ៏ធំអស្ចារ្យនេះ ព្រៃលិចទឹក សត្វស្លាប របៀបនៃការនេសាទត្រីនៅទីនេះ។ លើសពីនេះនៅរដូវប្រាំងភ្ញៀវទេសចរ អាចជិះកង់មើល​ព្រៃលិចទឹក មើលចំការសណ្តែកបាយដ៏ធំល្វឹងល្វឺយដាច់កន្ទុយភ្នែក។ សម្រាប់​ភ្ញៀវទេសចរណ៍​ដែលចង់ដកបទពិសោធន៍ បន្ថែមអាចស្នាក់នៅផ្ទះ​ស្នាក់​បែបសាមញ្ញ ផ្ទះស្នាក់ស្អាតៗផង​ដែរ។​

ក្រៅពីសហគមន៍កំពង់ឃ្លាំងនេះ សហគមន៍ខ្នារពោធិ៍មានការរៀបចំស្វាគមន៍ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ ផ្ទះស្នាក់ក្នុង​សហគមន៍មួយបែបផ្សេងទៀត​​​​នៅក្នុងខេត្តសៀមរាប ហើយក៏​អាច​ដើរ​កំសាន្តក្នុងភូមិ ស្វែងយល់ពីការប្រកបរបចិញ្ចឹមជីវិតរបស់អ្នកភូមិ ចូលរួមជាមួយនឹង​ពិធីប្រពៃណី ទំនៀមទំលាប់ប្រចាំតំបន់ និងរីករាយជាមួយនឹងអាហារពេលល្ងាច​នៅកណ្តាល​វាលស្រែ ក្បែរមាត់បឹងធម្មជាតិដ៏ធំ ក្នុងបរិយាកាសដ៏រ៉ូមែនទិក។ លើសពីនេះ លោកអ្នកអាចធ្វើដំណើរតាមរទេះគោ ទៅមើលប្រាសាទបន្ទាយអំពិលដែលនៅឆ្ងាយ មានភ្ញៀវទេសចរទៅ​ទស្សនា​​តិចតួចណាស់បើប្រៀបធៀបនឹងប្រាសាទអង្គរដែលល្បីល្បាញ។

ក្រៅពីទេសចរណ៍ ស្រុកនេះល្បីឈ្មោះខាងការផលិតត្រីងៀត ត្រីប្រឡាក់ និងប្រហុកត្រីដ៏ឈ្ងុញ។ ផលិតកម្មស្រូវក៏ជាធាតុសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងស្រុកនេះដែរ ហើយក៏សូមអរគុណដល់ត្រើយទន្លេដ៏វែង ដែលអាចឲ្យអ្នកស្រុកប្រកបរបរដាំស្រូវដោយគ្មានការលិចទឹក និងទទួលបានផលលើស​ពីម្តង​ក្នុង​មួយឆ្នាំ។

ចំនួនប្រជាជន៖ 112,442

ឃុំ៖ 10

ភូមិ៖ 113

ផ្ទៃដី៖ 780 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 144 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ដំដែក

សកម្មភាពក្នុងស្រុក

សហគមន៍ខ្នារពោធិ៍មានការរៀបចំស្វាគមន៍ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ ផ្ទះស្នាក់ក្នុង​សហគមន៍មួយបែបផ្សេងទៀត​​​​នៅក្នុងខេត្តសៀមរាប ហើយក៏​អាច​ដើរ​កំសាន្តក្នុងភូមិ ស្វែងយល់ពីការប្រកបរបចិញ្ចឹមជីវិតរបស់អ្នកភូមិ ចូលរួមជាមួយនឹង​ពិធីប្រពៃណី ទំនៀមទំលាប់ប្រចាំតំបន់ និងរីករាយជាមួយនឹងអាហារពេលល្ងាច​នៅកណ្តាល​វាលស្រែ ក្បែរមាត់បឹងធម្មជាតិដ៏ធំ ក្នុងបរិយាកាសដ៏រ៉ូមែនទិក។ លើសពីនេះ លោកអ្នកអាចធ្វើដំណើរតាមរទេះគោ ទៅមើលប្រាសាទបន្ទាយអំពិលដែលនៅឆ្ងាយ មានភ្ញៀវទេសចរទៅ​ទស្សនា​​តិចតួចណាស់បើប្រៀបធៀបនឹងប្រាសាទអង្គរដែលល្បីល្បាញ។
មានផ្ទះប្រហែល ១០ រួមទាំងផ្ទះសំណាក់«គំរូ» និងសួនច្បារតាមផ្ទះរៀងៗខ្លួន។

  • Address

    Chub Village,
    Khnar Po Commune, Sotr Nikum Disrict

  • Telephone

    +855 (0) 77 246 003 / +855 (0)  89 235 428 / +855 (0) 69 869 628

  • E-mail and Website

  • Notice

    2 days booking in advanced

នៅតាមបណ្តោយផ្លូវជាតិ ៦ជិតផ្សារដំដែកក្នុងស្រុកសូទ្រនិគម។ មានអ្នកផលិតនំខ្មែរជាច្រើនដែលផ្គត់ផ្គង់ទៅក្នុងខេត្តសៀមរាប។ មានអតិថិជនខ្មែរជាច្រើននាក់​ដែលបានឈប់ចូលទិញព្រោះជារសជាតិពិតនៃផលិតផលក្នុងស្រុក។ អ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់សហគមន៍កំពង់ឃ្លាំងនិង / ឬសហគមន៍ខ្នារពោធិ៍ក៏គួរចូលសាក នំខ្មែរនេះដែរ។

  • Type

    Activity

  • Address

    Boss Village,
    Damdek Commune, Sotr Nikum District

មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃខេត្តសៀមរាប និងមានព្រំប្រទល់ជាប់បឹងទន្លេសាប ស្រុកសូទ្រនិគម។ ការផលិតក្បឿងតំណាងឲ្យសកម្មភាពរស់នៅក្នុងស្រុកដែលអ្នកទេសចរអាចឆ្លៀតចូលមើលពេលបន្តដំណើរទស្សនាចរទៅកាន់សហគមន៍កំពង់ឃ្លាំងនិង / ឬសហគមន៍ខ្នារពោធិ៍។

  • Type

    Activity

  • Address

    Thmei Village,
    Kien Sangkae Commune, Sotr Nikum District.

សហគមន៍ធំជាងគេបៀធៀបនឹងសហគមន៍នៅលើបឹងទន្លេសាប កំពង់ឃ្លាំងមានផ្ទះខ្ពស់ៗខ្លាំង។ ភូមិដែល​គួរឲ្យគយគន់​ដ៏ធំនេះ​ទទួលបានប្រជា​ប្រិយភាព​​កាន់តែច្រើនពី​ភ្ញៀវ​​ទេសចរ​ដែលចង់ទស្សនាផ្ទះនៅតំបន់លិចទឹកដែល​មាន​ជើងសរសរខ្ពស់ៗ និងទូកស្អាតៗនៅ​លើ​បឹង​ដ៏ធំអស្ចារ្យនេះ ព្រៃលិចទឹក សត្វស្លាប របៀបនៃការនេសាទត្រីនៅទីនេះ។ លើសពីនេះនៅរដូវប្រាំងភ្ញៀវទេសចរ អាចជិះកង់មើល​ព្រៃលិចទឹក មើលចំការសណ្តែកបាយដ៏ធំល្វឹងល្វឺយដាច់កន្ទុយភ្នែក។ សម្រាប់​ភ្ញៀវទេសចរណ៍​ដែលចង់ដកបទពិសោធន៍ បន្ថែមអាចស្នាក់នៅផ្ទះ​ស្នាក់​បែបសាមញ្ញ ផ្ទះស្នាក់ស្អាតៗផង​ដែរ។​ ទោះបីជា សហគមន៍នេះឆ្ងាយពីក្រុងសៀមរាបក៏ដោយ តែទីនេះពិតជាផ្តល់នូវទិន្នភាពខុសប្លែក ហើយសហគមន៍ពិតជាបានព្យាយាមប្រកបរបរឲ្យមានតម្លាភាពទៀតផង។

  • Address

    Preaek Sramaoch Village,
    Kampong Khleang Commune, Sotr Nikum District

  • Telephone

    +855 (0) 92 655 017

HOMESTAYS

Khnar Po community offers some of the most attractive homestays in the province, located in a traditional village in Soutr Nikum. Homestays can be combined with local life activities and it is possible to visit the community forest of Teuk Chub and the remote Angkor temple of Banteay Ampil. Local meals are available for guests and community activities are possible including ox cart rides and broom weaving. There are approximately 10 homestays, including a ‘model ‘ homestay with a stone footpath, well-tended garden and a well-presented house in the village.

  • Address

    Chub Village,
    Khnar Po Commune, Sotr Nikum Disrict

  • Telephone

    +855 (0) 77 246 003 / +855 (0)  89 235 428 / +855 (0) 69 869 628

  • E-mail and Website

  • Notice

    2 days booking in advanced

One of the largest villages on the Tonle Sap Lake, Kompong Khleang has a huge community of high stilted houses, including several impressive local temples. Kompong Khleang is one of the most attractive floating villages, as it offers a combination of a large stilted village and a small floating village on the lake itself. It is considered a more authentic experience than many of the other floating villages, as it is located further from Siem Reap town. As well as boat trips through the floating village and out to the small community of floating houses on the Tonle Sap Lake, there are also a handful of homestays in the village. There is a large, basic homestay in the center of the village that includes an impressive terrace overlooking the numerous stilted houses in the village. Accommodation is available in a large central room and two additional rooms and meals are included.

  • Address

    Preaek Sramaoch Village,
    Kampong Khleang Commune, Sotr Nikum District

  • Telephone

    +855 (0) 92 655 017

  • E-mail and Website

    No

TEMPLES

  • Type

    Temple

  • Address

    Samroang Village,
    Khnar Po Commune, Sotr Nikum District

RECOMMENDED TOURS

Popular Tours in Siem Reap