ស្រុកស្រីស្នំ

Visit Siem Reap > ស្រុកស្រីស្នំ

ស្រុកស្រីស្នំ

Visit Siem Reap > ស្រុកស្រីស្នំ

ស្រុក ស្រីស្នំ

ស្ថិតនៅទិសពាយព្យនៃខេត្តសៀមរាប ស្រីស្នំមានព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យ។ ភ្ញៀវ​ទេសចរណ៍​មិនទាន់ទៅដល់ស្រុកនេះច្រើននៅឡើយទេ ក្រៅពីបុណ្យអុំទូក ដែលសំបូរ​ពិសេស​ភ្ញៀវ​ទេសចរជាតិ ប៉ុន្តែបណ្តាញវប្បកម្មនៃអាងស្តុកទឹក ព្រែកជីក និងធារាសាស្រ្តធ្វើឲ្យស្រុកនេះក្លាយជាស្រុកដែលពោរពេញទៅដោយជីវជាតិមួយ​នៅ​ក្នុង​ខេត្ត។ ប៉ុន្តែ​ចំនួនប្រជាជនកាន់តែថយចុះ ដោយប្រជាជនវ័យក្មេងធ្វើចំណាកស្រុកទៅ​ប្រទេសថៃ​ដើម្បី​រក​ការងារធ្វើ។ មានស្ពានសម័យអង្គរមួយចំនួនដែលស្ថិត​នៅក្នុងតំបន់​ដាច់ស្រយាល​នៃ​ស្រុក​ស្រីស្នំ ដែលជាកេរ្តិ៍ដំណែលនៃផ្លូវបែបបុរាណ ដែលធ្លាប់តភ្ជាប់ប្រាសាទបន្ទាយឆ្មារ និងក្រុងអង្គរ។ ស្ទឹងស្រែងគឺជាទន្លេដែលវែងជាងគេនៅក្នុងខេត្តសៀមរាប និងភ្នំស្រីដាំមាន​សក្តានុពល​សម្រាប់ការជិៈទូក ការមើលសត្វស្លាប និងសកម្មភាពបែប​អេកូទេសចរណ៍​ដទៃ​ទៀត។ បណ្តាញធារាសាស្ត្រវប្បកម្មនៅក្នុងស្រុកនេះទាក់ទាញសត្វស្លាប​លើទឹកធំៗដែល​កម្រ​ពីអាង​ត្រពាំងថ្មដែលនៅជិតនេះក្នុងខេត្តបន្ទាយមានជ័យ រួមទាំងសត្វគ្រៀលសារុស ដែលជាសត្វស្លាប​ខ្ពស់ជាង​គេ​លើពិភពលោក។

ចំនួនប្រជាជន៖ 35,000

ឃុំ៖ 6

ភូមិ៖ 39

ផ្ទៃដី៖ 958 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 40 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ជ្រោយនាងនួន

RECOMMENDED TOURS

Popular Tours in Siem Reap