ស្រុកវ៉ារិន

Visit Siem Reap > ស្រុកវ៉ារិន

ស្រុកវ៉ារិន

Visit Siem Reap > ស្រុកវ៉ារិន

ស្រុកវ៉ារិន

ស្ថិតនៅទិសខាងជើងនៃខេត្តសៀមរាប ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ នេះ​ជាស្រុកដែល​ឆ្ងាយមួយក្នុងចំណោមស្រុកទាំងអស់។ វ៉ារិនជាស្រុក​ដែលសំបូរ​ដោយ​ភ្នំ ដែលនេះជាហេតុផលអាចជួយថែរក្សាព្រៃឈើនៅក្នុងតំបន់មួយចំនួន ជាពិសេសសហគមន៍ព្រៃឈើ​ចង្រ្កាន​រយ ដែលជាគោលដៅអេកូទេសចរណ៍ប្រចាំស្រុកនេះ។ កន្លែងដែល​ទាក់ទាញ​នៅ​ទីនេះរួមមានទឹកជ្រោះតូចមួយ ការរស់នៅរបស់សត្វស្លាបកម្រផ្សេងៗ ថ្មដែលមាន​ទម្រង់ប្លែក និងព្រៃឈើ។ ភ្ញៀវក៏អាចបោះជំរំស្នាក់នៅមួយយប់នៅជិតទឹកជ្រោះ និងមើល​​ការរស់នៅរបស់សត្វស្លាបផ្សេងៗនៅពេលពេលព្រឹកព្រហាម។​ សហគមន៍ និងអ្នកថែរក្សា​ព្រៃ​អាចរៀបចំអាហារសម្រាប់ភ្ញៀវទេសចរដែលដើរមើលក្នុងព្រៃ។ ភ្ញៀវទេសចរអាចធ្វើដំណើរមក​ចង្រ្កានរយ ស្រុកវ៉ារិន ដោយឆ្លងកាត់ស្រុកអង្គរធំ និងស្រុកអង្គរជុំ  ឬឆ្លងកាត់តាមស្រុកបន្ទាយស្រី រហូតមកដល់ទីប្រជុំជនក្បែរផ្សារស្រែណួយ ទើបបត់ទៅចង្រ្កានរយ​។

ក្រៅពីចង្រ្កានរយ កន្លែងទាក់ទាញផ្សេងទៀតមានដូចជារម្យនីយដ្ឋានក្រពើប្រាំ ប្រាសាទចន្ទគីរី ដែលជាប្រាសាទបុរាណសាងនៅ​សម័យ​អង្គរ នៅទីទួលមានទីតាំងនៅកណ្តាលដើមឈើដែលដុះខ្ពស់ៗ ។ សេដ្ឋកិច្ចមួយចំណែកធំ ផ្អែកលើដំណាំឧស្សាហកម្ម ហើយក៏ជា​កន្លែង​ធ្វើសិប្បកម្មឬស្សី (ចង្កឹះ) មុនដំបូងគេ ​ក្រៅពីនេះ កសិកម្មដំណាំស្រូវ និងចិញ្ចឹមសត្វដែរ។

ចំនួនប្រជាជន៖ 49,369

ឃុំ៖ 5

ភូមិ៖ 25

ផ្ទៃដី៖​ 1098 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន៖ 45/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ស្រែណូយ

ធម្មជាតិ

សហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសហគមន័ព្រៃឈើដែលនៅដាច់ស្រយាលហើយទទួលការការពារបានយ៉ាងល្អដោយគណៈកម្មាកាព្រៃសហគមន៍ ។ ទីនោះមានព្រៃដុះលាយឡំគ្នាទាំងព្រៃឈើចាស់ និងព្រៃឈើលូតលាស់ថ្មី។ នៅទីនេះមានទឹកជ្រោះតូចៗល្មមហូរស្រឹមៗច្រើនកន្លែងកន្លែង សាកសមបំផុតសម្រាប់ ការបោះតង់ និងទទួលទានអារហារប្រចាំតំបន់ដែលរកបានពីភ្នំ និងអ្នកភូមិជិតៗនេះ។ សមាជិកសហគមន៍បានទទួលវគ្គបណ្តុះបណ្តាលចំអិនម្ភូប និងរៀបចំប្រកបដោយអនាម័យ ។ ក្រៅពីនេះ ពើងថ្មមានរាងប្លែកៗដុះតំរៀបលើគ្នាគួរជាទីចាប់អារម្មណ៍។ ព្រៃសហគមន៍ជិត ១ម៉ឺននេះ មានទីតាំងទេសចរណ៍បង្កប់នូវសាច់រឿងផ្សេងៗពីគ្នា។ ពេលបានមកទីនេះ គួរចំណាយពេលមើលចាន់ក្រហមព្រោះថ្មនៅទីនោះមើលទៅដូចវាលកម្អែភ្នំភ្លើងមួយ ហើយកុំភេ្លចមើលទីតាំងចង្រ្កានរយយ៉ាងធំដែលជាមូលហេតុភ្នំនេះដាក់ឈ្មោះរតាម។ សេវាកម្មបច្ចុប្បន្នដែលកំពុងពេញនិយមដោយភ្ញៀវបរទេស គឺការទស្សនាបក្សីកម្រមួយចំនួនក្នុងអាស៊ីដោយស្នាក់នៅតាមការបោះតង់មួយយប់ និងដើរមើលទីតាំងប្រវិត្តសាស្រ្តទាំងនោះ។

  • Address

    Baydot Village,
    Svay Sar Commune, Varin District

  • Telephone

    +855 (0) 71 4964267 / +855 (0) 88 84 68 661

  • Address

    Kanchornrun Village,
    Prasat Commune, Varin District.

  • Telephone

    088 522 6483

  • E-mail and Website

ធម្មជាតិ

ជាប្រាសាទសម័យអង្គរដ៏ចំណាស់មួយដែលមានទីតាំងស្ថិតនៅលើផ្លូវទៅចង្រ្កានរយ។ ទោះបីជាប្រាសាទនេះមិនមានភាពទាក់ទាញខ្លាំង ដូចប្រាសាទតំបន់អង្គរក៏ដោយ តែជាកន្លែងដែលភ្ញៀវគួរឈប់សម្រាកបន្ទាប់ពីធ្វើដំណើរមកចង្ក្រានរយ ឬត្រឡប់ទៅសៀមរាប ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាចូលមើលវត្តដែលមានការរៀបចំបានយ៉ាងល្អនៅទល់មុខប្រាសាទនេះ។

  • Address

    Kok Chan Village,
    Lvea krang Commune, Varin District

  • Telephone

    (+855) (0) 88 937 84 88

RECOMMENDED TOURS

Popular Tours in Siem Reap