សៀមរាបក្រៅពីប្រាសាទសូមស្វាគមន៍

ខេត្តសៀមរាបដែលមានព្រលានយន្តហោះអន្តរជាតិភ្ជាប់ទៅនឹងប្រទេសផ្សេងៗនៅក្នុង និងក្រៅពីទ្វីបអាស៊ី ផ្តល់ឲ្យភ្ញៀវទេសចរណ៍នូវបទពិសោធន៍ជីវិតជាក់ស្តែងជាច្រើនលាយឡំគ្នាយ៉ាងសម្បូរបែប ដោយគ្រាន់តែធ្វើដំណើរបន្តិចចេញក្រុងសៀមរាបដ៏អ៊ូអរ ។ ស្វែងយល់ពីផ្នែកមួយនៃជីវិត ក្រៅពីទស្សនាប្រាសាទ និងទទួលបានបទពិសោធន៍ជាក់ស្តែងពីកម្ពុជា តាមរយៈការទស្សនាតំបន់ទេសចរណ៍នានានៅខេត្តសៀមរាប ដែលពុំសូវមានគេស្គាល់នៅឡើយ។

ប្រាសាទដ៍អស្ចារ្យនៅតំបន់អង្គរវត្ត គឺគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ ប្រាសាទអង្គរវត្ត គឺបេះដូង និងដួងព្រលឹងរបស់ប្រទេសកម្ពុជា ព្រមទាំងជាសំណង់ប្រាសាទបែបសាសនា ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។ ប្រាសាទបាយ័ន គឺជាប្រាសាទមួយដ៏អាថ៌កំបាំងបំផុតនៅក្នុងពិភពលោក ដែលតួប៉មនីមួយៗមានមុខបួនមើលពីលើកំពូលប៉មមកក្រោម។ ចំណែកឯ ប្រាសាទតាព្រហ្ម ដែលត្រូវបានភ្ញៀវទេសចរណ៍ជាច្រើនស្គាល់តាមរយៈរឿង “Tomb Raider” ផលិតកម្មរបស់ Indiana Jones ។ ប៉ុន្តែ ខេត្តសៀមរាប ពិតជាមានតំបន់ទេសចរណ៍ជាច្រើនទៀត លើសពីប្រាសាទដ៏ល្អប្រណិតទាំងនោះ។

ស្នាក់នៅបន្ថែមមួយយប់ទៀតជាមួយផ្ទះស្នាក់ដែលមានទាំងផ្ទះស្នាក់សាមញ្ញ តាមភូមិ តាមបែបប្រពៃណីបុរាណ និងលំដាប់ស្តង់ដាខ្ពស់ តាមបែបធម្មជាតិនៅតំបន់ទេសចរណ៍នានានៅតាមស្រុកជនបទក្នុងខេត្តសៀមរាប។ ស្នាក់នៅផ្ទះស្នាក់តាមភូមិ ផ្តល់នូវបទពិសោធន៍ខុសប្លែកគ្នាខ្លាំងពីការស្នាក់នៅក្នុងក្រុងសៀមរាប សូមណែនាំចំពោះភ្ញៀវទេសចរដែលដែលចង់ដកបទពិសោធន៍ពិតប្រាកដមួយ។ មិនត្រឹមតែមានផ្ទះស្នាក់លក្ខណៈបុរាណដែលស្ថិតក្នុងភូមិអាចមើលឃើញវាលស្រែមានពណ៌បៃតង ពណ៌មាសប៉ុណ្ណោះទេ ថែមទាំងមានផ្ទះសា្នក់នៅភូមិបណ្តែតទឹក នៅលើផ្ទៃបឹងទន្លេសាបទៀតផង។

ភោជនីយដ្ឋាន និងអាហារដ្ឋាននានានៅតាមស្រុកទាំងនេះមានលក់ម្ហូបអាហារបែបខ្មែរក្នុងតម្លៃទាប រួមបញ្ចូលទាំងអាហារពិសេស ប្លែកៗ ប្រចាំតំបន់ ដូចជានំបញ្ចុកបន្ទាយស្រីជាដើម។ ស្រុកមួយចំនួនដែលជាប់នឹងបឹងទន្លេសាប មានលក់ម្ហូបដែលចំអិនពីត្រីទន្លេ និងបង្កាស្រស់ៗ។ យើងអាចរៀនរបៀបធ្វើម្ហូបបែបខ្មែរនៅតាមផ្ទះស្នាក់មួយចំនួនបានផងដែរ។
លើសពីនេះភ្ញៀវអាចស្វែងយល់សកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃ រួមមានការដើរទស្សនាតាមភូមិ
ទស្សនាកសិដ្ឋាន ជិៈរទេះគោ និងជិៈទូកកំសាន្តតាមបឹងធម្មជាតិនានា។ ការដើរកំសាន្តតាមព្រៃភ្នំ និងជិៈកង់ កំសាន្តឆ្លងកាត់ពីភូមិមួយទៅភូមិមួយ។ ចំណែកភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ សូមជ្រើសរើសទីតាំងទស្សនានានាដែលមានលក្ខណៈពិសេសផ្សេងៗដូចជា មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរដែលជាមជ្ឈមណ្ឌលមួយជួយសង្គ្រោះសត្វព្រៃ, សហគមន៍ព្រៃក្បាលទឹកដែលមានរុក្ខជាតិប្លែកៗ, សហគមន៍ព្រៃឈើចង្រ្កានរយដែលមានសត្វស្លាបកម្រមួយចំនួន និងលើភ្នំគូលែន និងព្រៃសហគមន៍ជាច្រើននៅក្បែរប្រាសាទ បឹងមាលាមានសត្វកម្រមួយចំនួននៅក្នុងព្រៃភ្នំនេះ។

ប្រាកដណាស់ដែលខេត្តសៀមរាបមិនត្រឹមតែជាកន្លែងដើម្បីស្វែងយល់អំពីប្រាសាទនានានៅតំបន់អង្គរនោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែលភ្ញៀវទេសចរណ៍អាចធ្វើដំណើរកំសាន្តបែបត្រាច់ចរបានទៀតផង។

http://www.angkor.com.kh

ទីតាំងទេសចរណ៍

ទីតាំងទេសចរណ៍នៅតាមស្រុកនានា

កម្មវិធីទស្សនាចរ

កម្មវិធីទស្សនាចរដែលពេញនិយម

ជ្រើសរើស និងរៀបចំដំណើរកំសាន្តរបស់លោកអ្នក តាមប្រភេទ

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha

វិចិត្រសាល

ទស្សនាខេត្តសៀមរាប