ព្រៃភ្នំខេត្តសៀមរាប
Visit Siem Reap > Tours > ព្រៃភ្នំខេត្តសៀមរាប

ទីតាំងសំខាន់ៗ

  • វិទ្យាស្ថានវាយនភណ្ឌមប្រពៃណីខ្មែរ (IKTT)
  • ពើងតានាន់
  • ព្រៃឈើសហគមន៍ចង្រ្កានរយ
  • ទឹកជ្រោះ
  • សត្វស្លាប
  • ការបោះជំរុំ
  • ប្រាសាទចន្ទគីរី
SHARE
  • Destination:ស្រុកវ៉ារិន, ស្រុកអង្គរជុំ, ស្រុកអង្គរធំ
    • រយៈពេល:២ថ្ងៃ/១យប់)
    • ការស្នាក់នៅ:ផ្ទះស្នាក់
  • PRICE :

ថ្ងៃទី១

ចេញដំណើរពីក្រុងសៀមរាបទៅស្រុកអង្គរធំដើម្បីទស្សនាការត្បាញសូត្រនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ទីនោះមានផ្ទះស្នាក់សម្រាប់អ្នកដែលមិនចង់បោះជំរុំនៅក្នុងព្រៃ។ បន្តដំណើរទៅកាន់តំបន់ថ្មដែលមានសណ្ឋានប្លែកៗនៅពើងតានាន់ក្នុងស្រុកអង្គរជុំ។ រីករាយជាមួយនឹងទេសភាពលើដីវាលទំនាបនៃខេត្តសៀមរាប ដែលអាចមើលឃើញទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាត។ ទទួលទានអាហារថ្ងៃត្រង់នៅទីនោះ និងបានជួបព្រះសង្ឃគង់នៅទីនោះផងដែរ។ បន្ទាប់ពីអាហារថ្ងៃត្រង់ បន្តដំណើរទៅស្រុកវ៉ារិនដែលជាស្រុកជាប់ព្រំប្រទល់ខេត្តឩត្តរមានជ័យដើម្បីទស្សនាព្រៃភ្នំក្រំថ្មធម្មជាតិនៅក្នុងព្រៃចង្រ្កានរយ។ មុននឹងបោះជំរុំ គួរចំណាយពេលទៅមើលពើងចាន់ក្រហម បន្ទាប់មកសម្រាកក្នុងតង់នៅក្បែរកន្លែងទឹកធ្លាក់ ហើយទទួលទានអាហារក្នុងបរិយាកាសដ៏សេនមនោរម្យ។

ថ្ងៃទី២

ព្រឹកឡើង ស្រូតធ្វើដំណើរដោយថ្មើរជើងទៅលេងតំបន់ចង្រ្កានរយ ដែលជាតំបន់មានថ្មប្លែកៗ រាងដូចចង្ក្រានរាប់រយ។ នៅទីនេះ មានប្រភេទសត្វស្លាបកម្រ ដែលចាប់អារម្មណ៍បំផុតសម្រាប់អ្នកស្រឡាញ់សត្វស្លាប និងធម្មជាតិ។ ត្រឡប់មកទទួលទានអាហារថ្ងៃត្រង់នៅកន្លែងទឹកធ្លាក់មុនពេលធ្វើដំណើរត្រឡប់ទៅក្រុងសៀមរាបវិញ ដោយឆ្លងកាត់ប្រាសាទចន្ទគិរី ដែលជាប្រាសាទមួយកសាងឡើងក្នុងសម័យអង្គរ។ ប្រាសាទនេះមានភ្ញៀវទស្សនាតិចតួចណាស់បើប្រៀបធៀបនឹងប្រាសាទផ្សេងៗទៀតដែលកសាងឡើងនៅសម័យអង្គរ មានទីតាំងនៅក្បែរក្រុងសៀមរាប។

Reviews

There are no reviews yet.

Be the first to review “ព្រៃភ្នំខេត្តសៀមរាប”

Your email address will not be published. Required fields are marked *

សាកសួរពត៌មានបន្ថែម
WHAT ARE YOU WAITING FOR


captcha