ស្រុកបន្ទាយស្រី

Visit Siem Reap > ស្រុកបន្ទាយស្រី

ស្រុកបន្ទាយស្រី

Visit Siem Reap > ស្រុកបន្ទាយស្រី

អំពីស្រុកបន្ទាយស្រី

ប្រាសាទបន្ទាយស្រី​គឺ​ជាប្រាសាទមួយក្នុង​ចំណោមប្រាសាទដែល​ស្អាត​បំផុត​នៅតំបន់​អង្គរ ហើយ​ឈ្មោះស្រុក​ក៍​ដាក់​ដូច​ឈ្មោះប្រាសាទនេះផងដែរ។​ ប៉ុន្តែស្រុកបន្ទាយស្រី ​មានតំបន់ទេសចរណ៍ជាច្រើនទៀតលើសពីប្រាសាទ  ពោលគឺ ភ្ញៀវទេសចរណ៍អាចទទួលបានបទពិសោធន៍នៃ​ជីវិតពិត​ដោយគ្រាន់តែធ្វើដំណើរចេញពីតំបន់ទេសចរណ៍ដ៏អ៊ូអរក្នុងក្រុងសៀមរាប។ គ្រាន់តែចំណាយពេលបន្ថែមទស្សនាបេះដូងស្រុកបន្ទាយស្រី នឹងអាចស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋលើសពីប្រាសាទ និង ទទួលបាន​​បទពិសោធន៍ជាក់ស្តែងផ្សេងៗទៀតក្នុងពេលដើរកំសាន្ត​នៅព្រះរាជាណាចក្រកម្ពុជា​។​

ស្នាក់នៅបន្ថែមមួយថ្ងៃទៀតដើម្បីទស្សនាតំបន់ទេសចរណ៍ទាំងនេះ​  ដោយសារស្រុកបន្ទាយស្រីមាន​ផ្ទះស្នាក់ដែលមានច្រើនជម្រើសចាប់ពីផ្ទះស្នាក់លក្ខណៈបុរាណនៅតាមសហគមន៍ ​រហូតដល់​ផ្ទះស្នាក់លំដាប់ប៊ូទិកជាដើម។   លើសពីនេះទៀត ភោជនីយដ្ឋានជាច្រើនក្នុងស្រុក ​លក់ម្ហូបខ្មែរ រួមទាំងនំបញ្ចុកដែលគេនិយមច្រើន។ ភ្ញៀវក៏អាចរៀនពី​​របៀបចំអិនម្ហូបនៅតាមផ្ទះស្នាក់ផងដែរ។​

ស្វែងយល់ពីសកម្មភាពផ្សេងៗក្នុងជីវភាព​របស់ប្រជាពលរដ្ឋ រួមមានការដើរទស្សនាភូមិដ្ឋាន កសិដ្ឋាន ជិះរទេះគោ និងជិះទូកមើលទេសភាពធម្មជាតិជាដើម។ ​ ការដើរកំសាន្តមើលព្រៃព្រឹក្សា ​កន្លែងសក្ការនានា​ និងការជិះកង់កំសាន្ត អាចចាប់ផ្តើមចេញពីការឡើងភ្នំ និងការជិះកង់ឆ្លងកាត់ភូមិមួយទៅភូមិមួយទៀត​។ ពេលដែលនឹកដល់ធម្មជាតិ បន្ទាយស្រី​​​​​​​​​​​មានមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះអង្គរ និងសារៈមន្ទីរមីនកម្ពុជាដ៏​ល្បីល្បាញ​ដែលបង្ហាញពីប្រវត្តិសាស្រ្តសង្រ្គាមនៅកម្ពុជា។ ប្រសិនបើប្រាសាទ​បន្ទាយស្រីគឺជាត្បូងដ៏មានតម្លៃនៅតំបន់អង្គរ នោះស្រុកប្រាសាទបន្ទាយស្រី​ពិតជាត្បូង​សម្រាប់​ខេត្តសៀមរាប។​

ចំនួនប្រជាជន៖ 44,864

ឃុំ៖ 6

ភូមិ៖ 27

ផ្ទៃដី៖ 423 គីឡូម៉ែតការ៉េ

ដង់ស៊ីតេប្រជាជន 106 នាក់/គីឡូម៉ែតការ៉េ

ទីរួមស្រុក៖ ខ្នារសន្តាយ

សកម្មភាពសម្រាប់ទេសចរណ៍ក្នុងស្រុក

សមាគមបន្ទាយស្រីផ្តល់ជូននូវដំណើរកម្សាន្តតាមទូកដល់អ្នកទស្សនានៅលើបារាយណ៍ដែលមានទេសភាពគួរឲ្យទាក់ទាញនៅខាងក្រោយប្រាសាទបន្ទាយស្រី។​ មានតំបន់ផ្សេងទៀតដែលមានការធ្វើ​ដំ​ណើរកម្សាន្តតាមទូក​ត្រូវ​​បានរៀបចំឡើង ដូចជានៅ​ ស្រះដូនរីក ហើយកន្លែងទាំងនេះគឺជាកន្លែងដែលមានទេសភាពគួរ​​ឲ្យ​ទាក់ទាញណាស់។ ស្ទឹងត្រជាក់ គឺជាបឹងដ៏ពេញនិយមមួយទៀតដែលអាចមើលទេសភាពភ្នំគូលេន។

  • Address

    Toul Kralanh Village,
    Khnar Sanday Commune, Banteay Srei

  • Telephone

    +855 (0) 11 985 069 / +855 (0) 97 94 12 832

  • E-mail and Website

តូបលក់ស្ករត្នោតមានទីតាំងនៅតាមបណ្តោយផ្លូវទៅប្រាសាទបន្ទាយស្រីដែលលក់ផលិតផលស្ករត្នោតតាមរបៀបផ្សេងៗជាច្រើនដូចជាស្ករផែន ស្កររាវ និង ស្ករហ៊ុយ (ម្ស៉ៅ) និងសិប្បកម្មពីដើមត្នោត។ ស្ករត្នោតត្រូវបានផលិត និងកែច្នៃ ១០០% នៅក្នុងស្រុក។ ចំពោះ​ផលិតផលស្ករត្នោតដែលមានគុណភាពសុទ្ធ សូមទាក់ទងសួររកសមាជិកសហគមន៍ស្ករត្នោត។ ពួកគេក៏លក់ទឹកត្នោត និង​សិប្បកម្ម​ស្លឹកត្នោតផងដែរ។​ មានរៀបចំបង្ហាញពីរបៀបកែច្នៃស្ករត្នោតទៅជានំ បង្អែម ​ហើយចំពោះការកូរស្ករគឺមានរៀងរាល់ថ្ងៃក៏ជាសកម្មភាពគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែល​ដាក់លក់ ​គឺមានគ្រប់​ប្រភេទទាំងអស់ សម្ភារៈតុបតែងដែលធ្វើពីដើមត្នោត ឬតម្បាញផ្សេងទៀត។

  • Type

    Palm Sugar tree

  • Address

    Sanday,
    Prei-Khnar Sanday Commune, Banteay Srei District.

  • Telephone

    + 855 (0) 92 238 233 / + 855 (0) 17 92 20 82 / +855 (0) 92 37 37 48

  • E-mail and Website

ទឹកគូលេន គឺជាទឹករ៉ែធម្មជាតិតែមួយគត់របស់ប្រទេសកម្ពុជាដែលចម្រាញ់ចេញមកពីស្រទាប់ក្រោមដ៏ជ្រៅនៃភ្នំដ៏​ពិសិដ្ឋ នៃ​ភ្នំគូលែន​នៅស្រុកបន្ទាយស្រី។ រោងចក្រច្រកទឹកទំនើបបំផុតនេះបើកស្វាគមន៍ភ្ញៀវចូលទស្សនា ដោយការណាត់​ទុកជាមុន​។ ទឹកគូលេន​​គឺជាទឹករ៉ែធម្មជាតិនៃជម្រើសដ៏ល្អបំផុតដែលគួរទទួលទាននៅពេលធ្វើដំណើរទស្សនាក្នុងប្រទេសកម្ពុជា។

  • Type

    Lifestyle

  • Address

    Thmar Chul Village,
    Tbaeng Commune, Banteay Srei District

  • Telephone

    (+855) 23 72 51 51 / +855 (0) 12 721 771

កសិដ្ឋានស្រកានាគ នៅពីមុខមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រីដែលអ្នកអាចមើល និងទិញស្រការនាគ ហើយរីករាយនឹងការស្ទូចត្រី និងញុំាអាហារនៅទីនោះ។

មើលព្រៃលិចទឹក និងជិះទូកលេងកំសាន្ត។ នៅទីនេះនឹងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ឲ្យក្លាយជាតំបន់រម្យនីយដ្ឋានធម្មជាតិយ៉ាងប្រណិត។

សិប្បកម្ម

សិប្បកម្មបាយ័នញញឹម មានចម្លាក់ឈើ​ដែលមានគុណភាពខ្ពស់ រួមមានរូបចម្លាក់ព្រះពុទ្ធ ព្រះហិណ្ឌូ ព្រះបាទជ័យវរ្ម័នទី៧ និងរូបចម្លាក់ជាច្រើនទៀត។ ពួកគេមានរោងជាងមួយនៅភូមិបន្ទាយស្រី និងហាងតូចមួយនៅប្រាសាទបន្ទាយស្រី។

  • Address

    Toul Kralanh Village,
    Khnar Sanday Commune, Banteay Srei District

  • Telephone

    +855 (0) 97 9412 832 / +855 (0) 96 2600 132 / +855 (0) 11 985 069

  • E-mail and Website

  • Notice

    One-day booking in advanced

សារៈមន្ទីរមីនកម្ពុជាគឺជាគោលដៅទស្សនាដ៏ពេញនិយមក្រៅពីការទស្សនាប្រាសាទនៅបន្ទាយស្រី។ ការរៀបរាប់ពីសកម្មភាពការងាររបស់លោកអាគីរ៉ា និងការដោះមីននៅកម្ពុជា គឺជាបទពិសោធន៍បែបអប់រំមួយសម្រាប់ភ្ញៀវទេសចរណ៍ដែលចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្ត។ សារៈមន្ទីរនេះ បានប្រមូលផ្តុំ​មីនជាច្រើនប្រភេទ កាំភ្លើងត្បាល់ និងគ្រឿងសព្វាវុធជាច្រើនទៀតដែលបន្សល់ពីសង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា​ រួមទាំងចំការមីនសិប្បនិមិត្តដែលភ្ញៀវអាចស្វែងយល់ពីចំណុចគ្រោះថ្នាក់ផ្សេងៗដោយសារគ្រាប់មីនបង្កប់​ក្នុងដី។ សារៈមន្ទីរមីនកម្ពុជា ចាប់បើកពីម៉ោង​ ៧.៣០ព្រឹកដល់ម៉ោង ៥ល្ងាចជារៀងរាល់ថ្ងៃ និងមានការស្នើរសុំវិភាគទាន ៥ដុល្លាក្នុង១នាក់​ ។ ការបង្កើតសារៈមន្ទីរនេះឡើង​ ដើម្បី​ផ្សព្វផ្សាយការយល់​ដឹងអំពីមីន និងការស្តារលទ្ធភាពពលកម្មឡើងវិញ និងជាកន្លែងផ្តល់វគ្គបណ្តុះបណ្តាលផងដែរ ។

ផ្ទះស្នាក់

ផ្ទះស្នាក់បាយ័នញញឹមមានផ្ទះសំណាក់ ៦កន្លែងដែលមានផ្ទះធំទូលាយនៅជិត​ប្រាសាទ​បន្ទាយស្រី។ ប្រធានសហគមន៍ក៏អាចរៀបចំសកម្មភាពនៅក្នុងតំបន់ដូចជាដំណើរកម្សាន្តដោយថ្មើរ​ជើងទៅកាន់​ប្រាសាទ​​តូចៗនៅដាច់ស្រយាល មើកចំការ កសិដ្ឋាន និងរូបចម្លាក់ឈើ ដំណើរកម្សាន្តជិះម៉ូតូ កង់ រទេះ ទៅភ្នំហប់ និងភ្នំជ្រាបជាដើម។

  • Type

    Homestays

  • Address

    Toul Kralanh Village,
    Khnar Sanday Commune, Banteay Srei District

  • Telephone

    +855 (0) 97 9412 832 / +855 (0) 96 2600 132 / +855 (0) 86 595402

  • E-mail and Website

  • Notice

    One-day booking in advanced

ផ្ទះស្នាក់បៃតង នៅក្នុងកសិដ្ឋានចម្រុះដែលមានការរៀបចំយ៉ាងស្អាត មានបន្ទប់ពីរសម្រាប់ភ្ញៀវ និងទីតាំងដ៏ធំសម្រាប់បោះជំរំ។ ភ្ញៀវអាចស្ទួចត្រី ជិះទូកតាម​បណ្ដោយ​​​ព្រែក និងទទួលទានអាហារ ដែលដាំក្នុងកសិដ្ឋាននេះ។

  • Type

    Homestays

  • Address

    Sras Kwav Village,
    Tbaeng Commune, Banteay Srei District

  • Telephone

    +855 (0) 12 630 327 / +855 (0) 12 953020

  • E-mail and Website

  • Notice

    1 day booking in advanced.

ស្ទឹងតូច គឺជាផ្ទះសំណាក់មួយក្នុងចំណោមផ្ទះសំណាក់ដែលត្រូវបានរៀបចំយ៉ាងល្អនៅបន្ទាយស្រី ហើយ​ក៏មាន ​ ការបោះជំរំនៅទីនេះផងដែរ។

  • Type

    Homestays

  • Address

    Ou Mneas Village,
    Khnar Sanday Commune, Banteay Srei District

  • Telephone

    (+855) 12 88 18 96 / +855 (0) 76 47 88 679

  • E-mail and Website

  • Notice

    Booking in advance

ការស្នាក់នៅតាមផ្ទះគឺជាវិធីមួយដើម្បីស្វែងយល់បន្ថែមអំពីជីវិតអ្នកស្រុកនៅក្នុងប្រទេសកម្ពុជាដោយការស្នាក់នៅជាមួយគ្រួសារ។ ​ស្រុកបន្ទាយស្រីគឺជាកន្លែងដែលមានភាពងាយស្រួលបំផុតដើម្បីទទួលបានលំនៅដ្ឋាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជាពីព្រោះវាស្ថិតនៅចម្ងាយ ២៥ គីឡូម៉ែត្រពីសៀមរាប។ មានផ្ទះស្នាក់នៅក្នុងស្រុក ចំនួន ១៣ កន្លែងក្នុងត្បែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិដ៏គួរឲ្យទាក់ទាញជាមួយនឹងសកម្មភាពជាច្រើនដែល មានដូចជា​ការរៀនអំពីកសិកម្មជនបទ និងការដើរតាមភូមិ។

  • Type

    Homestays

  • Address

    Voat Village,
    Tbaeng Commune, Banteay Srei District

  • Telephone

    +855 (0) 92 966 047 / +855 (0) 97 9610 967

  • Notice

    One- day advance booking required

ធម្មជាតិ

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​(ACCB)ជា«​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ព្រៃ»​​ មួយ​កន្លែង​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​ក្នុង​​តំបន់​ក្បាល​ស្ពាន ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប ។ អង្គការ​យើង​ធ្វើ​ការ​ជួយ​សង្គ្រោះ​សត្វ​ព្រៃ ក៏​ដូច​ជា​ទទួល​សត្វ​ព្រៃមួយ​ចំនួន​​ដែ​លជួយ​សង្រ្គោះ​ដោយអង្គការ ឬ​ស្ថា​ប័ន​ដៃ​គូពាក់​ព័ន្ទ​ ហើយ​​ធ្វើ​ការ​ព្យា​បាល​ និង​ផ្តល់​​ការ​ថែទាំសត្វ​ទាំង​នោះ​ស្រប​តាមបទដ្ឋាន​អន្តរជាតិ ។ ទិស​ដៅ​សំខាន់​នៃ​ការ​ថែ​ទាំ​នេះ​គឺ​ដើម្បី​ជួយ​ឱ្យ​សត្វ​មាន​សម្បទា​ល្អ​ប្រសើរ​​ឡើង​វិញ និង​អាច​ដោះ​លែង​ឱ្យ​ត្រលប់​ទៅ​រស់​នៅ​ក្នុង​ធម្មជាតិ​វិញ​​ ។ ចំពោះ​សត្វ​ដែល​មិន​អាចដោះ​លែង​​បាន យើង​បន្ត​ផ្តល់​​ការថែ​​​ទាំ​ក្នុង​មជ្ឈមណ្ឌល ហើយធ្វើ​ការ​បង្កាត់​ពូជស្រប​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​ប្រសិនបើ​​សត្វ​នោះចូល​ជា​ប្រភេទ​ដែល​​ទទួល​រង​គ្រោះ​ជា​សកល ។ សព្វ​ថ្ងៃ​នេះ យើង​មាន​សត្វ​ចំនួន ៤៥ ប្រភេទ ស្នើ​នឹង ៥៥០​ក្បាល ដែល​​សត្វ​ព្រៃ​ទាំងអស់​​​នេះ​សុទ្ធ​សឹងជា​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ សាធារណជន​អាច​ចូល​ទស្សនា​សត្វ​ក្នុង​មជ្ឈមណ្ឌល​យើង​ជា​រៀង​រាល់​ថ្ងៃបាន​ ចាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ។ ក្នុង​ទិវា​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ និង​អុំ​ទូក​ យើង​បើក​៣​ថ្ងៃ​ពេញ! សម្រាប់​ភ្ញៀវ​ខ្មែរ ម៉ោង​ចូល​ទស្សនាចាប់​​ផ្តើម​ពី​​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៣​រសៀល ហើយ​យើង​មិន​ទាម​ទារ​ឱ្យ​បង់​ប្រាក់​អ្វី​ទេ ។ សូម​បញ្ជាក់​ថា ដោយ​យើង​មាន​បំណង​ជម្រុញ​លើក​ទឹក​ចិត្ត និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ជន​ខ្មែរ​យើង​ឱ្យ​ចូល​មក​ទស្សនា និង​សិក្សា​ស្វែង​យល់​អំ​ពី​សត្វ​ព្រៃ​ គោល​ការណ៍​ទាក់​ទងនឹង​ពេល​វេលា និង​ការ​បរិច្ចាគ​សម្រាប់​​ភ្ញៀវ​ខ្មែរ​​ខុស​ពី​ភ្ញៀវ​បរទេស ៕

  • Address

    Khnar Rong Veas Village,
    Khun Ream Commune, Banteay Srei District

  • Telephone

    +855 (0) 99 604 017/ +855 (0) 11 600 440/ +855 (0) 69 600 440

  • Notice

    No advance booking required

មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី គឺជាមជ្ឈមណ្ឌលដែលមានរបងហ៊ុមព័ទ្ធជុំវិញធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ដែលមានមេអំបៅខ្មែរជាង ៣០​ ប្រភេទ។ ទីនេះផ្តល់នូវបទពិសោធន៍ខាងការអប់រំផងដែរ ព្រោះអ្នក​ទេសចរ ​អាចមើលឃើញនូវដំណើរការតាំងពីការកកើតជាស៊ុត ទៅជាដង្កូវ រហូតទៅមេអំបៅ និងដឹកដឿរហូតដល់ដំណាក់កាល ពេញវ័យ​​​របស់​មេអំបៅ។ បន្ទាប់ពីរីករាយជាមួយនឹងដំណើរកម្សាន្តដែលមានមគ្គុទ្ទេសន៍ប្រចាំមជ្ឈមណ្ឌលដែលរៀបរាប់ប្រកប​ដោយ​ភាពរាក់ទាក់​ អ្នកទេសចរអាចញ៉ាំអាហារថ្ងៃត្រង់ និងភេសជ្ជៈស្រស់ៗនៅក្នុងហាងកាហ្វេមេអំបៅដែលមាន​មេអំបៅជាច្រើនកំពុង​ហោះ​ហើរ​ជុំវិញ។ មជ្ឈមណ្ឌលមេអំបៅបន្ទាយស្រី​ (BBC)​​ ត្រូវបានបើកជារៀងរាល់ថ្ងៃ​ពេញមួយឆ្នាំចាប់ពីម៉ោង៩:០០ ព្រឹករហូតដល់ម៉ោង ៤:៣០ នាទីល្ងាច ហើយតម្លែសំបុត្រចូល ៥ ដុល្លារ​សម្រាប់​​មនុស្សពេញវ័យនិង ២ ដុល្លារសម្រាប់កុមារ (អាយុ ៥-១១ ឆ្នាំ) ។

ព្រៃសហគមន៍ក្បាលទឹក គ្របដណ្តប់ប្រហែល ២១០ ហិចតា និងមានសក្តានុពលក្នុងការអភិវឌ្ឍ​ជា​គោលដៅ​អេកូទេសចរណ៍បែបសហគមន៍ដោយសារតែរុក្ខជាតិ និងសត្វកម្រមួយចំនួននៅតីនោះ ។ ពិសេសគឺផ្កាបំពង់ឡុក” ដែលអាចយកទៅកែច្នៃធ្វើនំ ក្រៅពីនេះរុក្ខជាតិ​ម្យ៉ាង​​ដែលស៊ីសត្វល្អិតតូចៗជាអាហារក៏ជា​ទី​ចាប់អារម្មណ៍ខ្លាំងដែរ។ នៅទីនេះមានជួលកង់សម្រាប់ជិះក្នុងព្រៃ រៀបបោះតង់​ ដាំដើមឈើ និងការដើរមើល​ព្រៃឈើដោយនាំដោយសមាជិកសហគមន៍នៅទីនេះ។

  • Address

    Tbeng Lech village,
    Tbeng Commune, Banteay Srei District

  • Telephone

    +855 (0) 97 9124 265

  • E-mail and Website

    No

ស្រះដូនរីក មានទេសភាពគួរឲ្យទាក់ទាញ ទឹកថ្លាឈ្វង់ មើលឃើញជួរភ្នំនិង​ ​ព្រៃ​លិច​ទឹកនៅក្នុងសហគមន៍ ដែលភ្ញៀវអាចជិះទូកលេងកម្សាន្ត។ យើងក៏ស្វាគមន៍អ្នកទេសចរណ៍អង្គុយលេងនៅក្នុងខ្ជុះ​ជាមួយនឹង​ខ្យល់​អាកាស​​​បរិសុទ្ធ រីករាយជាមួយ​ម្ហូបខ្មែរ និងមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាត​នៃភ្នំ​គូលែន។

  • Address

    Sras Kwav Village,
    Tbaeng Commune, Banteay Srei District

  • Telephone

    +855 (0) 12 630 327 / +855 (0) 12 953020

  • E-mail and Website

    No

ស្ថិតនៅ ភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​ មានទេសភាពស្រស់ស្អាត តែមិនទាន់មាន​សកម្មភាពទេសចរណ៍នៅឡើយទេ ព្រោះជាតំន់អភិរក្សក្នុងតំបន់អាជ្ញាធរអប្សរា។

  • Address

    Preah Dak Village,
    Preah Dak Commune, Banteay Srei District

មានការប្រមូលផ្តុំផ្កាអ័រគីដេពីគ្រប់ទីកន្លែង និង ផ្តល់ជូននូវសេវាកម្មធ្វើដំណើរដោយជើងដើម្បីទស្សនាផ្កាអ័រគីដេ ព្រៃ។

    ភោជនីយដ្ឋាន

    នំបញ្ចុកភូមិព្រះដាក់មានប្រជាប្រិយបំផុត សម្រាប់ភ្ញៀវជាតិមានទាំងនំបញ្ជុកសម្លរខ្មែរ និងសម្លរការី។ នៅក្បែរនោះមានអ្នកធ្វើនំបញ្ជុក ដោយនៅរក្សាទំនៀមទំលាប់បុរាណនៅឡើយ។ បើមានការកំម៉្មង់ទុកជាមុន អ្នកលក់នំបញ្ជុកដែលជាសមាជិកបណ្តាញទេសចរណ៍បន្ទាយស្រី (ដោយមានស្លាកសញ្ញាសម្គាល់) អាចកែច្នៃ​ជានំបញ្ជុកពណ៍លឿង ធ្វើពីល្មៀត និងពណ៌ស្វាយធ្វើពីស្រការនាគ ដែលល្អដល់សុខភាព ឬ ម្ភូបអាហារផ្សេងៗ​ពីនំបញ្ជុកដោយប្រើប្រាស់ផលិតផលប្រចាំតំបន់។

    • Type

      Restaurant

    • Address

      Preah Dak Village,
      Preah Dak Commune, Banteay Srei District

    • Telephone

      +855 (0) 12 410770 / +855 (0) 97 6237137

    • E-mail and Website

    • Notice

      No booking required

    ហាងកាហ្វេផាវីស គឺជាកន្លែងដ៏ពេញនិយមនៅពីក្រោយប្រាសាទបន្ទាយស្រី។ ជាកន្លែងដែលមានផាសុកភាព​​បំផុតដែលអ្នកអាចរីករាយជាមួយនឹងកាហ្វេដែលឆុងថ្មីៗ ផ្លែឈើក្រឡុកស្រស់ៗ នំធ្វើក្នុងស្រុក អាហារខ្មែរនិង​អាហារ​​​អន្តរជាតិ និងភេសជ្ជៈដទៃទៀតនៅក្នុងបរិយាកាសស្អាត និងមានផាសុកភាព។ នៅក្នុងបរិវេណរបស់​យើង​ យើង​ក៏ដាក់បង្ហាញវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់លក់ផងដែរ។

    • Address

      Banteay Srei Village,
      Khnar Sanday Commune,  Banteay Srei District

    • Telephone

      +855 (0) 76 5555 960 / +855 (0) 98 691667

    • E-mail and Website

    • Notice

      Two-day advance booking for 10 guests or more

    ភោជនីយដ្ឋានរំចង់ ជាភោជនីយដ្ឋានពេញនិយមមួយនៅជិតប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញ។ យើងសូម​ស្វាគមន៍ចំពោះអ្នកដំណើរនិងក្រុមអ្នកធ្វើដំណើរឯករាជ្យដើម្បីរីករាយនឹងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានរបស់យើង។ យើងផ្តល់ជូននូវអាហារខ្មែរ និងអន្តរជាតិដ៏ឆ្ងាញ់ពិសា ផ្លែឈើស្រស់ៗ និងភេសជ្ជៈជាច្រើន​ប្រភេទដែល​ត្រូវបានរៀបចំនៅក្នុងទីកន្លែងទាក់ទាញ។ ការជួលរថយន្តក៏អាចរកបាននៅទីនេះសម្រាប់អ្នកដែលមាន​បំណង​ចង់​ស្វែងយល់ពីស្រុកបន្ថែមទៀត។​

    • Address

      Banteay Srei Village,
      Khnar Sanday Commune, Banteay Srei District

    • Telephone

      +855 (0) 12 766 961 / +855 (0) 86 929 396

    • E-mail and Website

      No

    • Notice

      1 day booking in advance if the group is 10 persons or more

    ភោជនីយដ្ឋានស្រីគូលែន ជាភោជនីយដ្ឋានពេញនិយមមួយដែលមានទីតាំងស្ថិតនៅជិតប្រាសាទបន្ទាយស្រី និង ស្វាគមន៍នូវការកក់ទុកជាមុនចំពោះក្រុមអ្នកធ្វើដំណើរ។ យើងផ្តល់ជូននូវសេវាកម្មម្ហូបអាហារ ​និងភេសជ្ជៈដែល​មានជំនាញវិជ្ជាជីវៈមួយនៅក្នុងកន្លែងដែលមានផាសុកភាព។ ក៏ដូចជាភោជនីយដ្ឋានដែលបរិវេណ​របស់យើង​ក៏​ដាក់បង្ហាញពីគ្រឿងសង្ហារិមធ្វើពីឈើជាច្រើនប្រភេទសម្រាប់លក់។

    • Type

      Restaurant

    • Address

      Banteay Srei Village,
      Khnar Sanday Commune, Banteay Srei District

    • Telephone

      +855 (0) 77 704 131 / +855 (0) 67 555 520 / +855 (0) 12 96 34 39

    • Notice

      No booking required

    ភោជនីយដ្ឋាននេះមានមុខម្ភូបខ្មែរ និងបរទេស ។ ភ្ញៀវអាចអង្គុយលេងតាមកញ្ជុះពិសារអាហារ មើលបឹងឈូកធម្មជាតិដ៏ធំទៀតផង។

    ភោជនីយដ្ឋានបុរាណខ្មែរ (Ancient Khmer) ស្ថិតនៅទល់មុខប្រាសាទបន្ទាយ សំរ៉ែដែលមានម្ភូបបរទេស និងម្ភូបខ្មែរ ប្រកបដោយអនាម័យ។ នៅទីនេះ ក៏មានទទួលរៀបចំអារហារសម្រប់បែបខ្មែរ និងបង្រៀបភ្ញៀវធ្វើនំខ្មែរ និងម្ភូបខ្មែរផងដែរ។

    ប្រាសាទ

    ក្បាលស្ពានត្រូវបានគេស្គាល់ថាជា “ស្ទឹងលឹង្គមួយពាន់” បាតស្ទឹងមានចម្លាក់ថ្មដ៏អស្ចារ្យ ដែលស្ថិតនៅភាគឦសាននៃអង្គរ ធ្វើដំណីរលើភ្នំត្រូវដើរឡើងប្រមាណជា ២គីឡូម៉ែត្រ យើងអាចមើលព្រៃធម្មជាតិតាមផ្លូវទៅជាមួយនឹងខ្យល់ត្រជាក់ ហាក់ដូចជាកន្លែងដែលយើងអាចបន្ធូរអារម្មណ៍តានតឹងមួយយ៉ាងមានប្រសិទ្ធភាព។ បាតស្ទឹងនេះកាត់តាមផ្ទាំងថ្ម និងរូបចម្លាក់ស្ថាបត្យកម្ម​ជា​ច្រើន​​នៃទេវកថាហិណ្ឌូត្រូវបានគេឆ្លាក់នៅក្នុងថ្ម។ ត្រូវចំណាយពេល៤០នាទីក្នុងការដើរកាត់ព្រៃប្រហែល ២ គីឡូម៉ែត្រឡើងភ្នំនេះ។ ក្រៅពី “ស្ទឹងល្ទឹងមួយពាន់” មានមជ្ឈមណ្ឌលអភិរក្សជីវចម្រុះអង្គរក៏មាននៅទីនេះផងដែរ​ ដែលផ្តល់ជូននូវដំណើរទេសចរណ៍ដោយមគ្គុទេសន៍ប្រចាំមជ្ឈមណ្ឌលសត្វព្រៃ​ជារៀងរាល់ថ្ងៃ។ មានភោជនីយដ្ឋានក្នុងស្រុកជាច្រើន នៅក្បែរនោះដែលផ្តល់ជូននូវម្ហូបខ្មែរ និងភេសជ្ជៈត្រជាក់។

      • Address

        Banteay Srei District

      • Address

        Banteay Srei District

      • Address

        Banteay Srei District

      RECOMMENDED TOURS

      Popular Tours in Siem Reap