អ្នកគាំទ្រ

Visit Siem Reap > អ្នកគាំទ្រ

អ្នកគាំទ្រ

Visit Siem Reap > អ្នកគាំទ្រ

PLATINUM SPONSOR

ទឹកពិសារបរិសុទ្ធអូគូលេន

ទឹកបរិសុទ្ធអូរគូលេនជាទឹកពិសារបរិសុទ្ធដែលត្រូវបានចំរាញ់យកចេញពីភ្នំគូលេនដែលជាភ្នំដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាហើយជាភ្នំសក្កិសិទ្ធិបំផុតភ្នំនេះក៏ជាកន្លែងកំណើតនៃអរិយធម៌ខ្មែរផងដែរ។ តំបន់ការពារនេះបានផ្ដល់នូវទឹកដ៏បរិសុទ្ធ និងទឹករ៉ែធម្មជាតិដែលលាក់ជ្រៅនៅក្រោមដី។

រោងចក្រអូរគូលេន បានរចនាដប និងការពារគុណភាពធម្មជាតិរបស់ទឹកដោយស្វ័យប្រវត្តិ។ ទឹកត្រូវបានបញ្ជូនទៅរោងចក្រតាមរយះបំពង់ដែកអ៊ីណុកមួយហើយត្រូវបានគ្របភ្លាមៗដោយគ្មានប៉ះពាល់នឹងបរិយាសកាសខាងក្រៅឡើយ។ សារធាតុរ៉ែ ដែលមាននៅក្នុងទឹកអូរគូលេននេះ ដើរតួនាទីដ៏មានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់សុខភាពប្រចាំថ្ងៃរបស់លោកអ្នក។

GOLD SPONSOR

ធីហ្កាឡឺរៀ អង្គរ

ធីហ្កាឡឺរៀអង្គរ (T Galleria Angkor) គឺជាហាងលក់ទំនិញដ៏ទំនើបធំជាងគេ បំផុតនៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ជូនអ្នកដំណើរនូវទំនិញលក់រាយជាច្រើនប្រភេទ ក៏ដូចជាការធ្វើបដិសណ្ឋរកិច្ចរួសរាយរាក់ទាក់   និងផ្ដល់នូវកន្លែងអង្គុយសម្រាកលំហែរកម្សាន្ត។      ជាមួយនឹងម៉ាកទំនិញជាង១៧០មុខ លាតសន្ធឹងនៅលើផ្ទៃដី៨៦០០០ហ្វ៊ីតការ៉េ ធីហ្កាឡឺរី បាននាំមកជូនអតិថិជននូវទំនិញដែលឈានមុខគេជាអន្តរជាតិ មានដូចជាៈ នាឡិការ គ្រឿងអលង្ការ ស្រាគ្រឿងសំអាងព្រមទាំងផលិតផលសិប្បកម្មក្នុងស្រុក ដែលផលិតដោយដៃដោយក្រុមសិប្បករអង្គរ​(Artisans Angkor) ផងដែរ៕

SILVER SPONSOR

មជ្ឈមណ្ឌលអភិរក្សជីវះចម្រុះអង្គរ

www.accb-cambodia.org

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​(ACCB)ជា«​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ព្រៃ»​​ មួយ​កន្លែង​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​ក្នុង​​តំបន់​ក្បាល​ស្ពាន ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប ។ អង្គការ​យើង​ធ្វើ​ការ​ជួយ​សង្គ្រោះ​សត្វ​ព្រៃ ក៏​ដូច​ជា​ទទួល​សត្វ​ព្រៃមួយ​ចំនួន​​ដែ​លជួយ​សង្រ្គោះ​ដោយអង្គការ ឬ​ស្ថា​ប័ន​ដៃ​គូពាក់​ព័ន្ទ​ ហើយ​​ធ្វើ​ការ​ព្យា​បាល​ និង​ផ្តល់​​ការ​ថែទាំសត្វ​ទាំង​នោះ​ស្រប​តាមបទដ្ឋាន​អន្តរជាតិ ។ ទិស​ដៅ​សំខាន់​នៃ​ការ​ថែ​ទាំ​នេះ​គឺ​ដើម្បី​ជួយ​ឱ្យ​សត្វ​មាន​សម្បទា​ល្អ​ប្រសើរ​​ឡើង​វិញ និង​អាច​ដោះ​លែង​ឱ្យ​ត្រលប់​ទៅ​រស់​នៅ​ក្នុង​ធម្មជាតិ​វិញ​​ ។ ចំពោះ​សត្វ​ដែល​មិន​អាចដោះ​លែង​​បាន យើង​បន្ត​ផ្តល់​​ការថែ​​​ទាំ​ក្នុង​មជ្ឈមណ្ឌល ហើយធ្វើ​ការ​បង្កាត់​ពូជស្រប​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​ប្រសិនបើ​​សត្វ​នោះចូល​ជា​ប្រភេទ​ដែល​​ទទួល​រង​គ្រោះ​ជា​សកល ។ សព្វ​ថ្ងៃ​នេះ យើង​មាន​សត្វ​ចំនួន ៤៥ ប្រភេទ ស្នើ​នឹង ៥៥០​ក្បាល ដែល​​សត្វ​ព្រៃ​ទាំងអស់​​​នេះ​សុទ្ធ​សឹងជា​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។

សាធារណជន​អាច​ចូល​ទស្សនា​សត្វ​ក្នុង​មជ្ឈមណ្ឌល​យើង​ជា​រៀង​រាល់​ថ្ងៃបាន​ ចាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ។ ក្នុង​ទិវា​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ និង​អុំ​ទូក​ យើង​បើក​៣​ថ្ងៃ​ពេញ! សម្រាប់​ភ្ញៀវ​ខ្មែរ ម៉ោង​ចូល​ទស្សនាចាប់​​ផ្តើម​ពី​​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៣​រសៀល ហើយ​យើង​មិន​ទាម​ទារ​ឱ្យ​បង់​ប្រាក់​អ្វី​ទេ ។ សូម​បញ្ជាក់​ថា ដោយ​យើង​មាន​បំណង​ជម្រុញ​លើក​ទឹក​ចិត្ត និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ជន​ខ្មែរ​យើង​ឱ្យ​ចូល​មក​ទស្សនា និង​សិក្សា​ស្វែង​យល់​អំ​ពី​សត្វ​ព្រៃ​ គោល​ការណ៍​ទាក់​ទងនឹង​ពេល​វេលា និង​ការ​បរិច្ចាគ​សម្រាប់​​ភ្ញៀវ​ខ្មែរ​​ខុស​ពី​ភ្ញៀវ​បរទេស ៕

អង្គរហ្ស៊ីបឡាញ

ត្រៀមខ្លួនទទួលយកបទពិសោធន៏ថ្មីជាមួយ​ ខ្សែរយោងអេកូទេសចរណ៏ អង្គរហ្ស៊ីបឡាញ​​​​ តាមរយ:ដំណើរកំសាន្តបែបផ្សងព្រេង​ក្នុងនោះរួមមានៈ   ការជិះខ្សែររ៉ត ពីដើមឈើទៅដើមឈើ ស្ពានយោលលើអាកាស    ការសំរូតខ្លួនចុះតាមខ្សែរពួរពីលើដើមធំៗ អមជាមួយ សម្រស់ព្រៃឈើ និង ធម្មជាតិពិតៗ​ ឋិតនៅចំកណ្តាលតំបន់ព្រៃអង្គរដ៏ល្បីល្បាញ ដោយត្រឹម៣០នាទីពីទីរួមខេត្តសៀមរាប។

គម្រោងជ្រលងភ្នំដំរី

បទពិសោធន៍ ជាជម្រកសត្វដំរីបែបធម្មជាតិ និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ធ្វើដំណើ ដើម្បីទស្សនាកំសាន្តជាមួយសត្វដំរីនៅក្នុងព្រៃត្រូពិចដ៏ស្រស់ស្អាត។ថ្មើជើង ដើរជាមួយសត្វដំរី នឹងបានឃើញសត្វដំរីទាំងនោះធ្វើធ្វើសកម្មភាព និងស៊ីចំណី។ស្វែងយល់ អំពីប្រវត្តិនៃសត្វដំរី​នីមួយៗ និងស្វែងរករបបគំហើញសម្រាប់ជាមាគ៌ាធ្វើឲ្យប្រសើរឡើងជួបជាមួយ ជនជាតិដើមភាគតិច ហើយមើលឃើញពីតួនាទីដ៏សំខាន់របស់ពួកគេក្នុងការការពារសត្វទាំងនេះ។នៅទីនេះ, ការគិតរបស់យើងគឺសាមញ្ញណាស់: “យើងធ្វើអ្វីៗដែលល្អបំផុតសម្រាប់ដំរី” ។               នៅពេលអ្នកបរិច្ចាគទៅទស្សនាគម្រោងជ្រលងភ្នំដំរី,អ្នកអាចប្រាកដថាការចូលរួមចំណែករបស់អ្នកកំពុងធ្វើឱ្យមានភាពផ្លាស់ប្តូរ។ ការយកចិត្តទុកដាក់របស់យើងអស់រយៈពេលជាង10 ឆ្នាំ បាននិងកំពុងថែរក្សាសត្វដំរីរបស់យើង និងផ្តល់ការថែទាំតាមរយៈបសុពេទ្យនៅទូទាំងខេត្តមណ្ឌលគិរី ។ ទោះជាយ៉ាងណាក៏ដោយ ការថែទាំសត្វដំរីរបស់យើង មិនអាចធ្វើទៅបាន ដោយគ្មានប្រជាជនក្នុងតំបន់ទេ ដូច្នេះហើយយើងមានបុគ្គលិកក្នុងស្រុកជាជន​ជាតិ​ព្នងចំនួនជិត ៥0នាក់ និង ផ្តល់ការគាំទ្រផ្នែកសុខភាពអាហារូបករណ៍សម្រាប់ការអប់រំ និងការពារព្រៃឈើសម្រាប់សហគមន៍របស់ពួកគេ។ មិនត្រឹមតែអ្នកអាចមកទស្សនាជម្រកសត្វដំរីរបស់យើង ថែមទាំងបាន​ទទួលបានបទ​ពិសោធន៍អំពីជីវិតសត្វដំរី    និង  ទីកន្លែងដែលសត្វដំរីបានរស់នៅ រីកលូតលាស់ធំធាត់នៅក្នុងទីជម្រកធម្មជាតិរបស់វា ប៉ុន្តែអ្នកអាចធ្វើឱ្យមានភាពផ្លាស់ប្តូរយ៉ាងពិតប្រាកដ ដោយជួយដល់សហគមន៍ និងព្រៃឈើឲ្យបានរីកលូតលាស់។

ល្ខោនសៀកកម្ពុជាហ្វារ

www.PhareCircus.org

“អស្ចារ្យប្រកបដោយថាមពលដែលធ្វើឲ្យផ្លាស់ប្តូរឆាកជីវិតរបស់យុវជនកម្ពុជា”
សូមទទួលយកបទពិសោធន៍តែមួយគត់នៅក្រុងសៀមរាប ដែលទទួលបានការវាយតម្លៃខ្ពស់បំផុត​(តាមរយៈ Trip Advisor  និង Lonely Planet) សម្រាប់ផ្នែកកម្សាន្តនៅពេលរាត្រី។
អ្វីដែលលើសពីនេះ ល្ខោនសៀកកម្ពុជាហ្វារ សម្តែងដោយប្រើ ល្ខោន តន្ត្រី និង សិល្បៈសៀកសម័យទំនើបដើម្បីប្រាប់រឿងរាវរបស់កម្ពុជាប្រវត្តិសាស្រ្តប្រជាប្រិយភាពនិងទំនើបកម្ម។ សិល្បៈករវយ័ក្មេងរបស់យើងនឹងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលជាមួយថាមពល អារម្មណ៍ ភាពរីករាយ និងទេពកោសល្យរបស់ពួកគាត់។

BRONZE SPONSOR

បាហ្វឺឡូត្រេល

បាហ្វឺឡូត្រេល(ខេមបូឌា) គឺជាភ្នាក់ងារទេសចរណ៍រួសរាយប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលផ្តោតទៅលើប្រវត្តិសាស្រ្តប្រទេសកម្ពុជាសម្រស់ធម្មជាតិ    វប្បធម៌អរិយធម៌   ក៏ដូចជារបៀបរបបរស់នៅលក្ខណៈប្រពៃណីរបស់ប្រជាជនកម្ពុជាយើង។    ក្រៅពីនេះទៅទៀតភ្នាក់ងារទេសចរណ៍យើងខ្ញុំក៏មានទំនួលខុសត្រូវខ្ពស់ ចំពោះបរិស្ថានធម្មជាតិផងដែរ។

ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍របស់​ភ្នាក់ងារទេសចរណ៍ បាហ្វឺឡូត្រេល(ខេមបូឌា) ត្រូវបានទួលការបណ្តុះបណ្តាលត្រឹមត្រូវ ហើយមានបទពិសោធន៍ធ្វើការជាមួយសហគមន៍ក្នុងមូលដ្ឋាន  ពួកគេនឹងនាំលោកអ្នកទាំងអស់អោយបានឃើញ និងស្គាល់អំពីលក្ខណៈដើមនៃប្រទេសកម្ពុជា  ក៏ដូចជាប្រជាជនកម្ពុជាផងដែរហើយក្នុងពេលជាមួយគ្នានឹងការទស្សនាកំសាន្ដជាមួយយើងខ្ញុំ  លោកអ្នកក៏បានចូលរួមចំណែក​ ក្នុងការផ្ដល់ចំណូលជាវិជ្ជមានដល់សហគមន៍ក្នុងមូលដ្ឋាន ដែលជាដៃគូសហប្រតិបត្តិការណ៏តាមភូមិរបស់យើងខ្ញុំ។​

បាត់ធ័រហ្វឡាយទួរ

បាត់ធ័រហ្វឡាយទួរ​ (ButterflyTour) គឺជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយរបស់ក្រុមនិស្សិតនៅកម្ពុជា ដែលមានសេវាកម្មជូនភ្ញៀវទេសចណ៍ធ្វើដំណើរកំសាន្ត តាមទីជនបទនិងប្រាសាទនានានៅក្នុងខេត្តសៀមរាប បាត់ដំបង និង កំពតដោយប្រើប្រាស់កង់ជាមធ្យោបាយ។ ក្រៅពីការផ្តល់ជូននូវសេវាកម្មទេសចណ៍បាត់ធ័រហ្វឡាយទទួលបានគាំទ្រ និង សហការជាមួយប្រជាជនក្នុងសហគម៍
មូលដ្ឋានដោយសម្រួលអោយមានការងារធ្វើបន្ថែមតាមរយៈការលើកទឹកចិត្តអោយអ្នកភូមិ និងយុវជនវ័យក្មេងផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការចូលរួមលើកតម្កើងចំណូលសហគមន៍។

ហនុមាន ត្រាវែល

ជាមួយនឹងមគ្គុទេសន៍នៅក្នុងស្រុកដែលមានបទពិសោធន៍  ជួបជាមួយការធ្វើដំណើរផ្សងព្រេង ដោយម៉ូតូ ដ៏ពិតប្រាកដនៅកន្លែងមួយ    ដែលកម្រនឹងមានអ្នកទៅដល់ នៅជុំវិញខេត្តសៀមរាប  ដោយរួមបញ្ចូលមានទាំងផ្ទាក់ស្នាក់បន្ទាយស្រី ទីក្រុងដែលត្រូវបានបោះបង់មហេន្រ្ទបវ៌ត និងប្រាសាទនានានៅតំបនដាច់ស្រយ៉ាល ដែលកាសែតសាន់ដេថែមបានដាក់បញ្ចូលថាជាកន្លែងមួយក្នុងចំណោមជម្រើសទាំង១០សម្រាប់ការធ្វើដំណើរនៅក្នុងពិភពលោក។

ហ៊ិដដេន ខេមបូឌៀ

ហ៊ិដដេន  ខេមបូឌៀ ដឺត ប៊ែក ធួ    គឺជាក្រុមហ៊ុនដែលមានកិច្ចសហប្រតិបត្តិការរវាងជនជាតិកម្ពុជា និងអៀរឡង់ខាងកើត ផ្ដល់ជូននូវដំណើរកំសាន្តតាមដងផ្លូវតាមទីជនបទ ជាមួយនឹងម៉ូតូហុងដា XR250 យ៉ាម៉ាហា WR 250 និងម៉ូតូម៉ាក KTM។ ភ្នំគូលែន ព្រះវិហ៊ា កោះកេរ្ដិ៍ និង ប្រាសាទព្រះខ័ណ្ឌនៅតែជាគោលដៅដ៏ពេញនិយមសម្រាប់ការធ្វើដំណើរកំសាន្ដ។

អ៊ិនឌូជីន អ៊ិចស្ពិឌីស្ហិន

www.indochinaexpedition.net

ស្វែងយល់ពីទីជនបទនៅជំវិញខេត្តសៀមរាបដោយជិះទូកកម្សាន្ដ    ដោយថ្មើរជើង   ឬ ដោយការជិះកង់។   មានប្រាសាទជាច្រើនលាក់ខ្លួន   ហើយក៏មានបឹងបួរ ទន្លេដ៏អាថ៌កំបាំងនានាដែលត្រូវធ្វើការរុករក។    ការធ្វើដំណើរនេះ  ជាការធ្វើដំណើរកម្សាន្ដឯកជនសម្រាប់ក្រុមតូចៗដែលមានរថយន្ដជាជំនួយ។

សៀមរាប វេស្ប៉ា អេដវែនឈ័រ

វេស្ប៉ា សៀមរាប អេដវែនឈ័រ ( Vespa Siem Reap Adventure)  ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មទេសចរណ៍ដ៏មានបទពិសោធន៍ដំបូងគេនៅក្នុងខេត្តសៀមរាប។  ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ដោយអាគីម (Akim)។​  ជារៀងរាល់ថ្ងៃ   សៀមរាបវេស្ប៉ា អេដវែនឈ័រ    បានផ្ដល់នូវការដឹកជញ្ជូនភ្ញៀវទេសចរណ៍លេងកម្សាន្តមកពីទូទាំងពិភពលោកយ៉ាងសប្បាយរីករាយជាមួយនឹងបទពិសោធន៍ដ៏ល្អពិសេសដែលខ្លួនមាន។

ទែរ កាំបូដ

ទែរកាំបូដ គឺជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយដែលតែងតែអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។ក្រុមហ៊ុននេះបង្កើតឡើងនៅខេត្តសៀមរាបក្នុងឆ្នាំ1998ដោយបានរៀបចំដំណើរ កំសាន្តជាច្រើនទៅគ្រប់ ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។ អស់រយះពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរឹតតែមានបទ ពិសោធន៍ហើយ​បានរៀបចំដំណើរកំសាន្តជាបន្តបន្ទាប់ប្រកបដោយទំនួលខុសត្រូវនិងមាន ទំនុកចិត្ត ពីអ្នក ធ្វើដំណើរហើយក៏ជួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងស្រុកផងដែរ។

ត្រាវែលអេស៊ា អា ឡា កាត

លោកអ្នកនឹងយល់ដឹងកាន់តែច្បាស់ពីតំបន់កំសាន្ដជាមួយនឹងការរៀបចំលក្ខណះពិសេសផ្ទាល់ខ្លួន។ យើងមានឯកទេសក្នុងការរៀបចំដំណើរកំសាន្ដទេសចរណ៍ ជាលក្ខណៈឯកជន រួមផ្សំនឹងទេសចរណ៍ បែបទំនួលខុសត្រូវ ដែលប្រកប ដោយនិរន្តរភាព ដែលក្នុងនោះមានដូចជា៖

ការស្នាក់នៅតាមផ្ទះប្រជាជន ដំណើរកំសាន្ដតាមភូមិដែលធានាបាននូវបទពិសោធន៍ដូចប្រជាជនក្នុងស្រុកពិតៗនៅក្នុងខេត្តសៀមរាប និងនៅតំបន់ផ្សេងទៀត។

ទ្រីបភល អឹ ខេមបូឌៀ

ទ្រីបភល​ អឹ អេដវេនឈ័រ​ (​Triple A Adventure) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២។ គោលគំនិតនៃការបង្កើតទ្រិបភលអឹខេមបូឌៀ គឺដើម្បីផ្ដល់ជូននូវដំណើរកំសាន្ដសប្បាយរីករាយ និង ការផ្សងព្រេងដ៏អស្ចារ្យនៅតាមទីជនបទនានានៅក្នុងខេត្តសៀមរាប។ដំណើរកំសាន្តរបស់យើងត្រូវបានធ្វើឡើងជាលើកដំបូងគឺធ្វើឡើងនៅកំពង់ឃ្លាំងដែលជាភូមិបណ្ដែតទឹកដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។តាមរយះការផ្ដល់អនុសាសន៍ដោយផ្ទាល់ចំពោះដំណើរកម្សាន្ដនេះដំណើរកម្សាន្ដរបស់យើងបានក្លាយជាការទាក់ទាញនិងពេញនិយមបំផុត។ចាប់តាំងពីពេលនោះមកយើងបានពង្រីកនិងរួមបញ្ចូលនៅជម្រើសទេសចរណ៍ដ៏អស្ចារ្យចំនួន៥។ដំណើរកម្សាន្តរបស់យើងត្រូវបានកែច្នៃឡើងដោយរួមបញ្ចូលនូវសកម្មភាពសប្បាយផ្សេងៗ​គ្នាដូចជា៖ ការជិះកង់តាមវាលស្រែ ជិះរទេះគោក្នុងភូមិនិងទទួលទានអាហារជាមួយអ្នកភូមិនៅក្នុងភូមិបណ្ដែតទឹក។

វីឡា ចាន់ដារ៉ា

អញ្ចើញមកពិសារអាហារពេលល្ងាចជាមួយយើងខ្ញុំនៅឯ វីឡាច័ន្ទតារា (Villa Chandara) មានម្ហូបបែបខ្មែររសជាតិឆ្ងាញ់មិនអាចបំភ្លេចបានលម្អទៅដោយវាលស្រែខៀវខ្ចី ដែលមានទីតាំងក្នុង ភូមិមួយដែលឆ្ងាយពីតំបន់កំសាន្តភ្ញៀវទេសចរទូទៅ។ប្រាក់ចំណេញទាំងអស់ត្រូវបានឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍វិស័យអប់រំនៅសហគមន៍។