មធ្យោបាយធ្វើដំណើរ

Visit Siem Reap > មធ្យោបាយធ្វើដំណើរ

មធ្យោបាយធ្វើដំណើរ

Visit Siem Reap > មធ្យោបាយធ្វើដំណើរ

ធ្វើដំណើរជុំវិញខេត្តសៀមរាប

មានជំរើសមធ្យោបាយធ្វើដំណើរជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ពេលមកទស្សនាខេត្តសៀមរាប។ ជំរើសមួយចំនួនដែលជួយដល់បរិស្ថាន មានដូចជា ធ្វើដំណើរកំសាន្តដោយថ្មើរជើងនៅក្នុងស្រុកនីមួយៗ ឬជួលកង់ជិៈកំសាន្តក្នុងក្រុងសៀមរាប។ មធ្យោយធ្វើដំណើរដោយទោចក្រយន្តនៅសៀមរាប មានដូចជា ម៉ូតូដុប រ៉ឺម៉កដែលគេហៅថា “ទុទុ” ឡានតូច និងឡានប្រភេទទេសចរណ៍។ ចូរកុំភ្លេចអំពីបញ្ហាអាកាសធាតុដោយសារប្រទេសកម្ពុជាមានរដូវកាលបីខុសគ្នាគឺ រដូវរងា (វិច្ឆិកា-កុម្ភៈ) រដូវក្តៅ (មិនា-ឧសភា) និង រដូវវស្សា(មិថុនា-តុលា)។ ប្រភេទមធ្យោបាយមួយចំនួនមិនប្រើប្រាស់បានទេនៅរដូវវស្សា។ ចូររងចាំថា កំដៅព្រះអាទិត្យនៅតំបន់ត្រូពិច មានកម្រិតខ្លាំងពេញមួយឆ្នាំ ដូចនេះគួរប្រើប្រាស់វ៉ែនតាការពារកំដៅព្រះ អាទិត្យ ជាពិសេសពេលជិៈកង់ ឬធ្វើដំណើរដោយម៉ូតូ។

null

ថ្មើរជើង

ចំងាយគឺ​កត្តា​មួយ​ដ៏សំខាន់ដែល​ត្រូវ​ពិចារណា​ក្នុងការ​ដើរកំសាន្តដោយថ្មើរជើង​នៅតាមស្រុក​​នានា ប៉ុន្តែ​នៅ​តាម​ស្រុក​មួយ​ចំនួន​មានសេវាកម្ម​​ដើរកំសាន្ត​ដោយថ្មើរជើងតាម​ភូមិ​ដ្ឋាន និង​តំបន់​ជនបទ ដើម្បី​ឲ្យ​ភ្ញៀវ​ស្វែងយល់អំពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន។ ស្រុក​ទាំងនោះ មាន​​ស្រុក​បន្ទាយ​ស្រី ប្រាសាទ​បាគង ស្វាយលើ និង​សូទ្រនិគម។ មាន​ស្រុក​មួយ​ចំនួន​ទៀត​​ផ្តល់​ឱកាស​ក្នុងការ​ដើរកំសាន្ត​ដោយ​ថ្មើរជើង​តាម​ព្រៃ​ភ្នំ ដូចជាស្រុក​បន្ទាយស្រី ស្វាយលើ និង​វ៉ារិន ដែល​មាន​ព្រៃភ្នំ​ច្រើន។​
null

ការជិៈកង់

យើងអាចជិៈកង់ទៅទស្សនាស្រុកដែលស្ថិតក្បែរក្រុងសៀមរាប រួមមានស្រុកបន្ទាយស្រី ប្រាសាទបាគង ពួក និងសូទ្រនិគម។ មានកង់ទំនើបៗនាំចូលពីបរទេស និងដាក់ជួលនៅក្នុងក្រុងសៀមរាបកង់ដែលប្រើប្រាស់អាគុយជាដើម។
null

ម៉ូតូ

មានម៉ូតូខ្នាតតូចដាក់ជួលឲ្យជនបរទេសនៅក្នុងក្រុងសៀមរាប ប៉ុន្តែជំរើសជួលនេះគឺសម្រាប់តែជនបរទេសដែលមានបទពិសោធន៍ជិៈម៉ូតូនៅអាស៊ី។ ម៉ូតូដុប ដែលផ្តល់សេវាកម្មដឹកភ្ញៀវ មាននៅគ្រប់កន្លែង។ អ្នករត់ម៉ូតូដុបភាគច្រើនស្គាល់ទីតាំងទេសចរណ៍ និងអាចផ្តល់ព័ត៌មានមួយចំនួនអំពីទីតាំងទាំងនោះដែលស្ថិតនៅក្នុងស្រុកនីមួយៗ ហើយនាំភ្ញៀវដូចជាមគ្គុទ្ទេសតែមិនមានអាជ្ញារប័ណ្ណ។ ពេលខ្លះ ម្ចាស់ផ្ទះស្នាក់អាចប្រើប្រាស់ម៉ូតូដើម្បីនាំភ្ញៀវទៅទស្សនាកន្លែងទៅកន្លែងមួយទៀតនៅក្នុងតំបន់របស់ពួកគាត់។
null

ម៉ូតូរ៉ឺម៉ក

នៅប្រទេស​កម្ពុជា ពាក្យ​ជា​ផ្លូវ​ការ​សម្រាប់​ម៉ូតូប្រភេទនេះ គឺ​ ម៉ូតូ​រ៉ឺម៉ក ប៉ុន្តែ​ភ្ញៀវភាគច្រើន​ហៅថា តុតុ។

ទោចក្រ​យោន្ត​បែបនេះ មាន​ម៉ូតូ​មួយ​ដែល​ភ្ជាប់​រ៉ឺម៉កពីខាងក្រោយ។ វាជា​ប្រភេទមធ្យោបាយ​ធ្វើ​ដំណើរ​ដ៏ពេញនិយម​មួយ​សម្រាប់​ភ្ញៀវដែល​ចង់​ធ្វើ​ដំណើរ​ដោយឯករាជ្យ និង​អាច​ផ្តល់​ការការពារ​បានមួយ​ចំនួន​។ អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​មួយ​ចំនួន​ស្គាល់​ខេត្តសៀមរាប​ច្បាស់ និង​អាច​ធ្វើ​ជា​មគ្គុទេ្ទសដែល​ក្រៅផ្លូវការ​។ ​​ផ្ទះស្នាក់​ខ្លះផ្តល់​សេវាកម្ម​តុតុ​រួម​បញ្ចូល​ក្នុង​កញ្ចប់​ស្នាក់​នៅ​របស់​ខ្លួន។

null

ឡានប្រភេទទេសចរណ៍ (Minibus)

ឡានប្រភេទទេសចរណ៍ជាជំរើសមួយយ៉ាងសំខាន់សម្រាប់ក្រុមគ្រួសារ ឬភ្ញៀវក្រុមតូច ដែលចង់ទស្សនាសៀមរាបលើសពីប្រាសាទ។ ឡានប្រភេទនេះ មានកៅអីរហូតដល់១០នាក់ ដែលអាចសន្សំសន្សៃលើចំណាយសម្រាប់ក្រុមគ្រួសារធំ ឬភ្ញៀវក្រុមធំ។ ផ្ទះសំណាក់ សណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅសៀមរាបអាចជួយរៀបចំឡានប្រភេទទេសចរណ៍នេះសម្រាប់រយៈពេលមួយថ្ងៃ ឬយូរជាងនេះតាមកម្មវិធីទស្សនាចរណ៍ដែលបានរៀបចំ។
null

ឡានឯកជន

សេវាកម្មឡានជួលលក្ខណៈឯកជន មាននៅតាមផ្ទះសំណាក់ សណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅសៀមរាប។ ជាជំរើសដ៏ល្អសម្រាប់គ្រួសារ ឬអ្នកណាដែលចង់បានការការពារបន្ថែមទៀតក្នុងពេលធ្វើដំណើរ។ ឡានជួលប្រភេទនេះ អាចផ្តល់សេវាកម្មដឹកជញ្ជូនពីសៀមរាបនៅតាមស្រុកផ្សេងៗ ឬដឹកដើរកំសាន្តរយៈពេលមួយថ្ងៃតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត។