ស្រុកស្រីស្នំ
ស្រុក ស្រីស្នំ
ស្ថិតនៅទិសពាយព្យនៃខេត្តសៀមរាប ស្រីស្នំមានព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យ។ ភ្ញៀវទេសចរណ៍មិនទាន់ទៅដល់ស្រុកនេះច្រើននៅឡើយទេ ក្រៅពីបុណ្យអុំទូក ដែលសំបូរពិសេសភ្ញៀវទេសចរជាតិ ប៉ុន្តែបណ្តាញវប្បកម្មនៃអាងស្តុកទឹក ព្រែកជីក និងធារាសាស្រ្តធ្វើឲ្យស្រុកនេះក្លាយជាស្រុកដែលពោរពេញទៅដោយជីវជាតិមួយនៅក្នុងខេត្ត។ ប៉ុន្តែចំនួនប្រជាជនកាន់តែថយចុះ ដោយប្រជាជនវ័យក្មេងធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីរកការងារធ្វើ។ មានស្ពានសម័យអង្គរមួយចំនួនដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនៃស្រុកស្រីស្នំ ដែលជាកេរ្តិ៍ដំណែលនៃផ្លូវបែបបុរាណ ដែលធ្លាប់តភ្ជាប់ប្រាសាទបន្ទាយឆ្មារ និងក្រុងអង្គរ។ ស្ទឹងស្រែងគឺជាទន្លេដែលវែងជាងគេនៅក្នុងខេត្តសៀមរាប និងភ្នំស្រីដាំមានសក្តានុពលសម្រាប់ការជិៈទូក ការមើលសត្វស្លាប និងសកម្មភាពបែបអេកូទេសចរណ៍ដទៃទៀត។ បណ្តាញធារាសាស្ត្រវប្បកម្មនៅក្នុងស្រុកនេះទាក់ទាញសត្វស្លាបលើទឹកធំៗដែលកម្រពីអាងត្រពាំងថ្មដែលនៅជិតនេះក្នុងខេត្តបន្ទាយមានជ័យ រួមទាំងសត្វគ្រៀលសារុស ដែលជាសត្វស្លាបខ្ពស់ជាងគេលើពិភពលោក។
ចំនួនប្រជាជន៖ 35,000
ឃុំ៖ 6
ភូមិ៖ 39
ផ្ទៃដី៖ 958 គីឡូម៉ែតការ៉េ
ដង់ស៊ីតេប្រជាជន៖ 40 នាក់/គីឡូម៉ែតការ៉េ
ទីរួមស្រុក៖ ជ្រោយនាងនួន