ស្រុកអង្គរធំ
អំពីស្រុកអង្គរធំ
ជាស្រុកមួយដែលតូចជាងគេក្នុងចំណោមស្រុកតូចៗដទៃទៀតនៅក្នុងខេត្តសៀមរាប ។ការពិតទៅស្រុកអង្គរធំនេះ មិនមែនជាទីកន្លែងរបស់ប្រាសាទអង្គរធំដ៏ល្បីល្បាញនោះទេ ប៉ុន្តែជាស្រុកមួយដែលរក្សាប្រពៃណីទំនៀមទំលាប់បុរាណច្រើនជាងគេបំផុតក្នុងខេត្តសៀមរាប ដែលភ្ញៀវអាចចូលទស្សនាតាមផ្លូវពេលធ្វើដំណើរទៅ ឬត្រឡប់ពីស្រុកបន្ទាយស្រី ឬអង្គរជុំឬស្រុកវ៉ារិន។ ទីតាំងដែលពេញនិយមសម្រាប់អ្នកទស្សនាគឺវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT)។ មជ្ឈមណ្ឌលតម្បាញសូត្រនេះ បានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសជប៉ុន ភ្ញៀវអាចមើលពីរបៀបត្បាញសូត្របែបប្រពៃណីខ្មែរនៅទីនេះ។ លើសពីនេះ មជ្ឈមណ្ឌលក៏មានទីកន្លែងសម្រាប់ស្នាក់នៅ មានការរៀបចំស្រដៀងនឹងផ្ទះសំណាក់ក្នុងផងដែរ។ ស្រុកអង្គរធំក៏មានកន្លែងស្នាក់នៅដ៏ប្រណិតបែបធម្មជាតិដែរ The Beige ជាកន្លែងស្នាក់នៅរបៀបជាតង់បែបទំនើបស្តង់ដាជប៉ុន។ ស្នាក់នៅក្នុងតង់ដ៏ប្រណិតលក្ខណៈធម្មជាតិនេះ ភ្ញៀវក៏នឹងរីករាយជាមួយការហែលទឹកលេងក្នុងអាងដ៏ធំដែលអាចមើលឃើញព្រៃឈើតូចៗទៀតផង។ អ្នកទេសចរអាចធ្វើដំណើរទៅភ្នំចង្ក្រានរោយ នៅក្នុងស្រុកវ៉ារិនឆ្លងកាត់តាមស្រុកអង្គរធំ ។
មានសិប្បកម្មច្រើនប្រភេទផ្សេងនៅក្នុងស្រុករួមទាំងផលិតផលស្ករត្នោត កន្រ្តកផ្តៅ ត្បាញកន្ទេល ការផលិតធូបបែបបុរាណដ៏ធំក្នុងខេត្ត និងឧបករណ៍ភ្លេងប្រពៃណី។
ចំនួនប្រជាជន៖ 27,281
ឃុំ៖ 4
ភូមិ៖ 25
ផ្ទៃដី៖ 307.5 គីឡូម៉ែតការ៉េ
ដង់ស៊ីតេប្រជាជន៖ 89 នាក់/គីឡូម៉ែតការ៉េ
ទីរួមស្រុក៖ ពាក់ស្នែង
សិប្បកម្ម៖
វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ (IKTT) គឺជាគម្រោងសូត្រជប៉ុនដើម្បីផលិតនូវផលិតផលសូត្រដែលមានគុណភាពខ្ពស់ ដូចជាកន្សែង សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។ វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរបានជួយក្នុងការថែរក្សា និងផ្សព្វផ្សាយតម្បាញសូត្រតាមប្រពៃណីនៅក្នុងស្រុក។ ទីនេះក៏មានផ្ទះស្នាក់ដែលមានផាសុកភាពផងដែរ។
Address
Chub Saom Village,
Peak Snaeng Commune, Angkor Thom DistrictTelephone
+855 (0) 63 964 437 / +855 (0) 12 634 844
E-mail and Website
Notice
Basic business hours:
Shop: 8:00am to 6:00pm, 7 days a week
Work shop: Weekdays and Saturdays: 9:00am to 5:00pm(12:00 to 2:00pm lunchtime). Closed on Sundays.
ផ្ទះស្នាក់នៅ
IKTT also operates a comfortable homestay on site.
Type
Homestay
Address
Chub Saom Village,
Peak Snaeng Commune, Angkor Thom DistrictTelephone
+855 (0) 63 964 437 / +855 (0) 12 634 844
E-mail and Website
Notice
Basic business hours:
Shop: 8:00am to 6:00pm, 7 days a week
Work shop: Weekdays and Saturdays: 9:00am to 5:00pm(12:00 to 2:00pm lunchtime). Closed on Sundays.
The Beige គឺរមនីយដ្ឋានតង់ដ៏ប្រណិត។ តង់ត្រូវបានប្រើនៅក្នុង The Beige ផលិតមកពីសារធាតុសរីរាង្គទាំង ស្រុងដោយមិនប្រើ PVD ឬផលិតផលប្រេងឆៅទេ។ តង់ដែលតំឡើងរូចជាស្រេចនេះ បើកចំហរដោយមិនបិទជញ្ជាំង ឬខណ្ទទេ ទុកឲ្យខ្យល់បរិសុទ្ធបក់ឆ្លងកាត់បង្កើតជាទីកន្លែងមួយប្រកបដោយផាសុកភាព ព្រោះនៅជុំវិញសុទ្ធតែជាធម្មជាតិគួរជាទីពេញចិត្ត។ The Beige សាងសង់ឡើងលើផ្ទៃលាតសន្ធឹងទំហំសរុប១០ហិកតា និងមាន ៦បន្ទប់។ ស្ថិតនៅមិនឆ្ថាយពីប្រាសាទកណ្តាលព្រៃធម្មជាតិ លោកអ្នកនឹងរីករាយហើយទទួលអារម្មណ៍ថាមានលក្ខណៈស្ងប់ស្ងាត់ទៀតផង។
Address
Preah Ko Thmei village,
Svay Chek commune, Angkor Thom district.Telephone
+885 (0) 78 390 008 / 081 297 298 / 077 420 461
E-mail and Website
info@the-beige.com / the-beige.com
Notice
1 day booking in advanced.